(Khmer) កីឡាករសញ្ជាតិឥណ្ឌូនេស៊ីពីររូបគឺ Justin Hubner និង Ivar Jenner ត្រូវបានគេរាយការណ៍ថាបានមកដល់ទីក្រុងហ្សាកាតា។ កីឡាករវ័យក្មេងទាំងពីរនាក់មកពីប្រទេសហូឡង់ ហើយត្រូវបានគេយល់ថាកំពុងស្ថិតក្នុងការបំពេញឯកសារដើម្បីចូលសញ្ជាតិ។
វត្តមានរបស់ពួកគេត្រូវបានប្រកាសដោយសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ហើយសេវាកម្មរបស់កីឡាករទាំងពីរគឺចាំបាច់ខ្លាំងណាស់ក្នុងការពង្រឹងក្រុមអាយុក្រោម 20 ឆ្នាំរបស់ពួកគេ។
PSSI សរសេរថា៖ «”សូមស្វាគមន៍ Justin Hubner និង Ivar Jenner មកកាន់ប្រទេសឥណ្ឌូនេស៊ី!” ។
យោងតាមរបាយការណ៍ពី VFC Indonesia កីឡាករទាំងពីរបានយល់ព្រមលើលក្ខខ័ណ្ឌចូលសញ្ជាតិ និងមានឱកាសពាក់អាវរបស់ក្រុម U-20 ឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រកួត U-20 World Cup នៅឆ្នាំក្រោយ។ ជាក់ស្តែងកីឡាករទាំងពីរក៏ត្រូវបានជ្រើសរើសដោយផ្ទាល់ដោយគ្រូបង្វឹកលោក Shin Tae-yong ព្រោះការប្រកួត U-20 World Cup មានភាពខុសប្លែកគ្នាខ្លាំង ហើយទាមទារកីឡាករដែលមានគុណភាពមួយចំនួនដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំង។
លោក Shin Tae-yon បាននិយាយក្នុង IDN Times ៖ “ខ្ញុំបានបង្ហាញឈ្មោះរួចហើយ។ អ្នកចាត់ការទូទៅ PSSI (Mochamad Iriawan) បាននិយាយថាគាត់នឹងជួយលើរឿងនេះ ដើម្បីឱ្យវាដំណើរការបានយ៉ាងឆាប់រហ័ស” ។
Ivar Jenner បច្ចុប្បន្នលេងជាមួយក្រុម Utrecht U-21 ហើយមានឈាមជនជាតិឥណ្ឌូនេស៊ីពីខាងជីដូនរបស់គាត់។ គាត់ក៏បានពាក់អាវរបស់ក្រុមជម្រើសជាតិ U-15 ហូឡង់ផងដែរ។ Justin Hubner មានឈាមជនជាតិឥណ្ឌូនេស៊ីពីឪពុករបស់គាត់ ហើយបច្ចុប្បន្នកំពុងលេងជាមួយក្លឹប EPL គឺ Wolves B-21 ។ តាមពិតទៅ កីឡាកររូបនេះក៏ជាសមាជិកនៃក្រុមជម្រើសជាតិហូឡង់ U-19 និងបានចូលរួមក្នុងវគ្គជម្រុះ U-19 European Cup ផងដែរ។
ការសម្រេចចិត្តរបស់កីឡាករទាំងពីរក្នុងការជ្រើសរើសប្រទេសឥណ្ឌូនេស៊ីក៏បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់នៅក្នុងប្រទេសផ្សេងទៀតមានការភ្ញាក់ផ្អើលផងដែរ ដោយសារតែពួកគេទាំងពីរបានមកជាមួយនឹងបទពិសោធន៍នៃការពាក់អាវរបស់ប្រទេសហូឡង់។
ក្រៅពី Hubner និង Jenner មានកីឡាករដើមកំណើតឥណ្ឌូណេស៊ីជាច្រើននាក់ទៀតដែល Shin Tae-yong ចង់បានផងដែរ។ ពួកគេគឺ Justin Gooijer (Ajax Amsterdam U-21) និង Delano van der Heijden (Feyenoord Rotterdam U-21) ។