ads
ads
(Khmer) ឥណ្ឌូនេស៊ីបាន​ឱកាស​ធំ​ធ្វើ​ម្ចាស់ផ្ទះពានលំដាប់ AFF បីព្រឹត្តិការណ៍ផ្សេង​គ្នា ស្របពេលកម្ពុជាចូលរួម​លេង​ជាមួយគេទាំងអស់
10-June-2022

(Khmer) ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF ធំៗចំនួន ៣ ក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីពិធីចាប់ឆ្នោតជ្រើសរើសពូលជាផ្លូវការដែលត្រូវបានរៀបចំឡើងដោយសមាគមកីឡាបាល់​ទាត់នៃប្រទេសឥណ្ឌូនេស៊ី (PSSI) កាលពីម្សិលមិញ។

ការប្រកួតពានរង្វាន់ AFF U-19 Championship នឹងឃើញក្រុមចំនួន១១ប៉ះគ្នាជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដែលស្ថិតក្នុងពូល A ជាមួយមីយ៉ាន់ម៉ា វៀតណាម ថៃ ប្រ៊ុយណេនិងហ្វីលីពីន។ ក្រុមជើងឯករងម៉ាឡេស៊ី ដែលបានចាញ់អូស្ត្រាលី 1-0 ក្នុងឆ្នាំ 2019 ស្ថិតក្នុងពូល B ជាមួយឡាវ ទីម័រខាងកើត កម្ពុជា និងសិង្ហបុរី។

សម្រាប់ពានរង្វាន់ AFF អាយុក្រោម 16 ឆ្នាំ ដោយក្រុមទាំង 12 មកពី AFF ត្រូវបានបែងចែកជា 3 ក្រុម។ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតក្នុងពូល A ជាមួយ​វៀតណាម សិង្ហបុរី និងហ្វីលីពីន ខណៈពូល B មាន ថៃ ទីម័រខាងកើត ឡាវ និងប្រ៊ុយណេ។ ក្រុម​ការពារ​តំណែង​ជើង​ឯក​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ពូល C ប៉ះ​អូស្ត្រាលី មីយ៉ាន់ម៉ា និង​កម្ពុជា។

ជាលើកដំបូងក្នុងឆ្នាំនេះ AFF នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFF Under-18 Women’s Championship ដោយមានក្រុមចំនួន 9 ចូលរួម។ ពូល A មាន វៀតណាម ថៃ កម្ពុជា សិង្ហបុរី និងឥណ្ឌូនេស៊ី ខណៈពូល B មាន អូស្ត្រាលី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។

 

ads
ads