ads
ads
(Khmer) Ten Hag ប្រតិកម្មនឹងកាតក្រហមរបស់ Casemiro ទល់នឹង Crystal Palace
05-February-2023

(Khmer) នៅពេលអ្នក​កាសែតសួរអំពី Casemiro ទទួលបានកាតក្រហមបណ្តេញចេញពីការ​ប្រកួតទល់និងក្លឹប Crystal Palace លោក Erik ten Hag បាននិយាយថា៖ “Casemiro បានទៅហួសបន្តាត់​ក្រហមហើយ អ្នក​ក៏បាន​ឃើញដែរ»។

«ទោះជាយ៉ាងនេះក្តី ខ្ញុំមិនសប្បាយចិត្តនឹងអាជ្ញាកណ្តាលដែលមិនស៊ីសង្វាក់គ្នានោះទេ។ មិន​ត្រឹម​តែ​ហ្គេម​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាប់ពាក់ព័ន្ធជាមួយ Palace ដែរ។ ពួកគេបានវាយកែងដៃមក​លើ  Martínez ហើយកាលពីសប្តាហ៍មុនជាមួយ Eriksen »។

«ខ្ញុំ​ឃើញ​ក្រុម​ពីរ​វាយ​គ្នា ខ្ញុំ​ឃើញ​ក្រុម​កីឡាករ​ពីរ​នាក់ទៅ​បន្ទាត់ក្រហម ហើយ​កីឡាករ​ម្នាក់​ត្រូវ​បាន​គេ​រើ​ចេញ កីឡាករម្នាក់ត្រូវ​គេបណ្តេញ​ចេញ ហើយ​នោះ​មិន​ត្រឹម​ត្រូវ​ទេ។ កីឡាករមកពីក្លឹប Crystal Palace បានចាប់ផ្តើមរឿងនេះ គាត់បានប្រថុយប្រថានខ្លាំងអាច​ឱ្យ Antony  របួសបាន»។

«កីឡាករជាច្រើនផ្សេងទៀតបានឆ្លងកាត់ខ្សែបន្ទាត់ក្រហម រួមទាំងកីឡាករ Crystal Palace មួយចំនួនផងដែរ។ VAR មិន​បាន​ធ្វើ​អន្តរាគមន៍​ជាមួយ​ពួកគេ​ទេ»។

លោក Ten Hag បាន​បញ្ចេញមតិត្រឹមត្រូវនៅទីនេះ ដោយសារកីឡាកររបស់ Palace ស្ទើរតែមិនត្រូវបានទទួលការពិន័យយ៉ាងតឹងរ៉ឹង បើទោះបីជាមើលទៅហាក់ដូចជាអ្នកបង្កជម្លោះដែលនាំឱ្យ Casemiro បណ្តេញចេញក៏ដោយ។

កីឡាករសញ្ជាតិប្រេស៊ីលឥឡូវនេះនឹងខកខានការប្រកួត Premier League បីលើកក្រោយ រួមទាំងការប្រកួតជាមួយ Leeds United និង Leicester City ។

ប្រភព៖ Twitter

ads
ads