ads
ads
(Khmer) អ៊ឹម សំអូន ស៊ុត​បញ្ចូល​ទី២គ្រាប់ទល់អង្គរថាយហ្គឺរ​ជាការ​អរគុណដល់គ្រូបង្វឹក​ផ្ដល់ឱកាស​ឱ្យលេង​ក្នុងជម្រើស១១នាក់
14-March-2022

(Khmer) ខ្សែប្រយុទ្ធវ័យក្មេង​របស់​គិរីវង់សុខសែនជ័យ អ៊ឹម សំអូនបាន​ថ្លែងអំណរគុណ​ដល់គ្រូបង្វឹក​ដែល​ផ្ដល់ឱកាស​ឱ្យ​លេង​ក្នុងជម្រើស​១១នាក់​ទល់​និង​អង្គរថាយហ្គឺរ​ហើយ​ឱកាសលេង​ធ្វើឱ្យតូបប​គេ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុងចំណោម​គ្រាប់បាល់៣​គ្រាប់​នៃ​លទ្ធផលស្មើ​ជាមួយម្ចាស់​ផ្ទះអង្គរថាយហ្គឺរក្នុងការ​ប្រកួតនៃ​ពាន​រង្វាន់ Cambodian Premier League 2022 សប្ដាហ៍​ទី​២។

ថ្លែង​តាម​រយៈសារអេឡិចត្រូនិកជាមួយ​អ្នក​យកព័ត៌មានរបស់ B8 Sport ខ្សែប្រយុទ្ធវ័យក្មេង​ខ្ចី​ជើង​ពី​ក្លិប​ភ្នំពេញក្រោនរូបនេះបាន​ឱ្យ​ដឹង​ថា៖ « សម្រាប់​ខ្ញុំសប្បាយចិត្ត​មែន​ទែនដែល​គ្រូគាត់​ដាក់ឱ្យ​លេងក្នុងជម្រើស១១នាក់ដំបូង ហើយ​អាច​រក​បាន​២​គ្រាប់​ឱ្យ​ក្រុម»។

«ចំពោះគ្រាប់បាល២​គ្រាប់នេះ​គឺ​ជារំពឹង​ទុកមុនរបស់​ខ្ញុំ ហើយខ្ញុំគិត​ថា​នឹង​មាន​គ្រាប់​បាល់។ ខ្ញុំគិត​ថាឱ្យ​តែ​បាន​លេង​នឹង​ប្រឹងរក​គ្រាប់បាល់​ឱ្យ​បានៗ។ ចំណែក​ការ​លេង​ជាមួយ​ក្រុម​យើង​ធ្វើ​បាន​ល្អ​ច្រើន យើង​លេងជាក្រុម យើង​សហការគ្នា តែ​យើង​នៅ​មាន​ចំណុចខ្វះខាតច្រើនទៀតដែលត្រូវកែប្រែ”៕

២​ប្រកួតដំបូង​ក្នុងលីគរដូវ​កាល​នេះ សំអូន​ចូល​លេង​១១នាក់បានមួយ​ប្រកួតជាមួយអង្គរថាយហ្គឺ និង​ចូល​លេងក្នុងនាម​ជាកីឡាករបម្រុងបានមួយ​ប្រកួតកាលប៉ះស្វាយរៀង។ រំឮកឡើងវិញ​ផង​ដែរ! អ៊ឹម សំអូនគឺ​ជាយុវជនថ្នាលរបស់​ក្លិប​ភ្នំពេញ​ក្រោន ហើយ​ក្លិប​បាន​ដំឡើងមក​ឈុត​ធំក្នុងឆ្នាំ២០២១។ ឆ្នាំ២០២២​នេះ​រូប​គេ​ត្រូវ​លេង​ខ្ចី​ជើង​ជាមួយក្លិបគិរីវង់សុខសែនជ័យមួយរដូវ​កាល៕

ads
ads