(Khmer) បន្ទាប់ពីរបួសក្បាលដែលគាត់បានប៉ះទង្គិចជាមួយកីឡាករ Shakhtar Donetsk Antonio Rudiger បានដេរចំនួន 20 ថ្នេរ។ ខ្សែការពារពេលនេះមានស្នាមនៅលើចិញ្ចើមខាងឆ្វេង ហើយភ្នែករបស់គាត់នៅតែមានដក់ឈាម។
នៅពេលអ្នកកាសែតសួរអំពីស្លាកស្នាមថ្មីរបស់គាត់ Rudiger មានប្រតិកម្មស្រាលៗថា៖ “ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំក៏មិនមែនជាបុរសដែលមានរូបរាងស្អាតបំផុតដែរ ប៉ុន្តែខ្ញុំតែងតែសុខចិត្តផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្រុមរបស់ខ្ញុំ”។
ទោះបីជាត្រូវការអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្តក៏ដោយ ក៏កីឡាករអាឡឺម៉ង់បានជាសះស្បើយយ៉ាងឆាប់រហ័ស ហើយថែមទាំងបានលេងក្នុងការប្រកួតបន្ទាប់ជាមួយនឹងក្រុម Barcelona។ នៅរដូវកាលនេះ Antonio បានលេង 15 ប្រកួត (ចាប់ផ្ដើម១១នាក់ដំបូង៨លើក) សម្រាប់ Real Madrid និងស៊ុតបញ្ចូលទីបាន 2 គ្រាប់។
ប្រភព៖ Real Madrid CF (h/t MadridXtra @ Twitter)