(Khmer) វីរបុរសបាល់ទាត់ Ronaldinho បានជ្រើសរើសខ្សែប្រយុទ្ធរបស់ Real Madrid គឺ Karim Benzema ជាចំណូលចិត្តរបស់គាត់ក្នុងការឈ្នះ Ballon d’Or ឆ្នាំ 2022។
កីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញគុណផលល្អបំផុតពេញមួយរដូវកាលដោយស៊ុតបញ្ចូលទីបាន 44 គ្រាប់ពីការប្រកួតចំនួន 44 គ្រប់ការប្រកួតទាំងអស់។ គាត់បានជួយ Los Blancos ឈ្នះជើងឯក La Liga លើកទី 35 របស់ពួកគេ។ គាត់ក៏បានដើរតួយ៉ាងសំខាន់ក្នុងពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី 28 ខែឧសភាជាមួយនឹងក្រុម Liverpool ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ RMC Sport កីឡាករវ័យ 42 ឆ្នាំរូបនេះត្រូវបានអ្នកកាសែតសួរអំពីកីឡាំករដែលគាត់ចង់ឱ្យឈ្នះពាន Ballon d’Or ឆ្នាំនេះ។ គាត់បានគាំទ្រតារាឆ្នើមរបស់ Real Madrid ដោយនិយាយថា៖
«ខ្ញុំស្រលាញ់ Benzema គាត់ជាកីឡាករដែលមានគុណវុឌ្ឍិដ៏អស្ចារ្យ ហើយនេះមិនមែនចាប់ពីថ្ងៃនេះទេ វាមានរយៈពេលយូរណាស់មកហើយ។ រដូវកាលនេះអ្វីៗដំណើរការល្អសម្រាប់គាត់។ ខ្ញុំសង្ឃឹមថាគាត់នឹងឈ្នះពានរង្វាន់បុគ្គលជាច្រើន»។
In 2005 Ronaldinho was on top of the footballing world with a Ballon d’Or in his hand. But that was his, short-lived, peak.
✍️ @SebSB
? @TelstardesignsTry The Athletic for FREE for 30 days: https://t.co/A0OgaX34qZ pic.twitter.com/CmdnlCx9hF
— Tifo Football (@TifoFootball_) May 13, 2022
ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងចំណោមកីឡាករប្រេស៊ីល Ronaldinho មានជំហរសមហេតុផលក្នុងកីឡាសម្រាប់សមិទ្ធផលទាំងអស់របស់គាត់ ដោយគាត់ក៏បានឈ្នះពានរង្វាន់មួយនេះម្តងផងដែរ។ Ronaldinho បានឈ្នះពានរង្វាន់នេះក្នុងឆ្នាំ 2005 បន្ទាប់ពីជួយក្លឹប និងប្រទេសដោយបាននាំមុខគូប្រជែង Frank Lampard និង Steven Gerrard ។
គាត់បានជួយក្លិបឈ្នះពាន La Liga និង Spanish Super Cup ក្នុងឆ្នាំប្រតិទិនជាមួយ Barcelona និងបានលើកពាន FIFA Confederations Cup ជាមួយប្រេស៊ីលផងដែរ៕