(Khmer) អ្នកគាំទ្រមួយចំនួនជឿថា Eden Hazard មិនសមនឹងត្រូវបានកោះហៅសម្រាប់ World Cup ដោយជម្រើសជាតិបែលហ្សិក បើពិចារណាលើកំណត់ត្រាមិនល្អរបស់គាត់នៅ Madrid ។
ឆ្លើយតបទៅនឹងសំណួរនេះ ខ្សែប្រយុទ្វ័យ៣១ឆ្នាំបាននិយាយថា៖ «ប្រសិនបើយើងមើលទៅពីរឆ្នាំចុងក្រោយនេះ ខ្ញុំមិនសមនឹងលេងទេ»។
«ប៉ុន្តែបើមើលទៅក្នុងរយៈពេល 15 ឆ្នាំចុងក្រោយនេះ ខ្ញុំសមនឹងទទួលបានវា ហើយខ្ញុំមិនបានក្លាយទៅជាគ្មានប្រយោជន៍ទេ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ខ្ញុំមិនយកចិត្តទុកដាក់នឹងការរិះគន់ទេ។ ខ្ញុំមិនសង្ស័យលើខ្លួនឯងទេ ខ្ញុំដឹងថាខ្ញុំអាចចូលរួមចំណែកអ្វីបាន»។
កីឡាករវ័យ 31 ឆ្នាំរូបនេះបានលេងត្រឹមតែ 229 នាទីប៉ុណ្ណោះក្នុងការប្រកួតចំនួន 6 សម្រាប់ក្រុម Madrid ក្នុងរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបានមួយគ្រាប់ និង Assist មួយ។
ប្រភព៖ Madrid Universal