(Khmer) Thomas Tuchel បានបង្ហាញការមិនពេញចិត្តចំពោះអាជ្ញារកណ្ដាលដែលបានលើកាតក្រហមពិន័យគាត់ជាមួយលើក Conte ទាំងដែលការប្រកួតបានបញ្ចប់ទៅហើយ។
ប្រាប់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីលទ្ធផលស្មើ 2-2 ទល់នឹង Tottenham Hotspur លោបាននិយាយថា៖ “ខ្ញុំមិនអាចឈរបញ្ជាកូនក្រុមពេលប៉ះ [v Leeds United] ប៉ុន្តែអាជ្ញាកណ្តាលអាចផ្លុំកញ្ចែរក្នុងការប្រកួតបន្ទាប់” ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ពិតជាមិនសប្បាយចិត្តចំពោះអាជ្ញាកណ្តាលលោក Anthony Taylor ក្នុងការប្រកួត London Derby កាលពីយប់មិញ។ នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាកណ្តាលបង្កការលំបាកសម្រាប់ Chelsea ជាមួយនឹងការលើកាតពិន័យកីឡាករនិងគ្រូបង្វឹកដ៏ចម្រូងចម្រាសរបស់គាត់។
Tuchel នឹងខកខានការប្រកួតបន្ទាប់របស់ Chelsea បន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួតពេញម៉ោងនៃការប្រកួតជាមួយ Tottenham ។ អ្នកចាត់ការរូបនេះបានជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាពីរដងជាមួយលោក Antonio Conte ដែលបានបណ្តេញចេញដោយសារកាតក្រហមផងដែរ។