ads
ads
(Khmer) លោក Ten Hag ថា៖«ខ្ញុំប្រាប់ពួកគេឱ្យលេងដោយជឿជាក់និងទំនួលខុសត្រូវ តែពួកគេអត់ធ្វើទេ
14-August-2022

(Khmer) ដោយបង្ហាញពីការខកចិត្តរបស់គាត់ ចំពោះការចាញ់ក្រុម Brentford 4-0 របស់ Manchester United កាលពីយប់មិញនេះលោក Erik ten Hag បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ថា៖ “ពិបាកសម្រាប់ខ្ញុំ និងការភ្ញាក់ផ្អើលមួយ ដែលក្រុមត្រូវតែទទួលខុសត្រូវ ហើយខ្ញុំមានអារម្មណ៍​សោកស្តាយចំពោះអ្នកគាំទ្រ។ យើងបាន​ធ្វើឱ្យពួកគេខកចិត្ត”។

“ខ្ញុំបានសុំឱ្យពួកគេ [កីឡាករ] លេងដោយមានជំនឿជឿជាក់ និងទទួលខុសត្រូវ នោះជាអ្វីដែលពួកគេមិនបានធ្វើនោះទេ។

“ទាល់តែយើងនៅជាមួយគ្នា យើងនឹងយកឈ្នះវា បើខ្ញុំគិតមកខុសទេ អ្នកចាត់​ការគឺជាទំនួលខុសត្រូវចម្បង ហើយខ្ញុំទទួលខុសត្រូវ ប៉ុន្តែខ្ញុំត្រូវតែផ្តល់ជំនឿដល់ពួកគេ ហើយពួកគេត្រូវតែទទួលវាដោយខ្លួនឯង”។

“កំហុសគឺជាផ្នែកមួយនៃបាល់ទាត់ អ្នកត្រូវតែបន្ត ប៉ុន្តែអ្នកត្រូវតែធ្វើ ជាពិសេសធ្វើសកម្មភាពទៅលើវា [ប្ដូរកីឡាករបីនាក់ក្រោយចប់តង់ទីមួយ] បាននាំយកមកនូវថ្មីៗ។ ខ្ញុំក៏អាចផ្លាស់ប្តូរអ្នកទាំងប្រាំបីផ្សេងទៀតផងដែរ។”

Ten Hag ច្បាស់ជាមិនបានទប់ទល់នឹងការវាយតម្លៃរបស់គាត់ទេ ហើយ United មានតែខ្លួនឯងប៉ុណ្ណោះដែលត្រូវស្តីបន្ទោសចំពោះភាពរញ៉េរញ៉ៃនេះ។ បិសាចក្រហមឥឡូវនេះមិនទាន់ឈ្នះទេក្នុងការប្រកួត Premier League ពីរប្រកួតដំបូងរបស់យើង ដោយបានបណ្តោយឱ្យរបូត 6 គ្រាប់រួចទៅហើយ។

ប្រភព៖ Sky Sports

ads
ads