ads
ads
(Khmer) Hun Sen Cup 2022 ផ្ដាច់ព្រ័ត្រ; គ្រូបង្វឹក​ទាំងក្រុម​បង្ហាញគំនិតវិជ្ជមានដូចៗគ្នា មុនជួប​តទល់ក្នុង​ការ​ប្រកួតថ្ងៃស្អែក
05-November-2022

(Khmer) ការ​ប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ នឹង​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​នៅថ្ងៃទី០៦ ខែ​វិច្ឆិកាឆ្នាំ២០២២​ស្អែក​នេះ​នៅ កីឡដ្ឋានស្មាត អរ អេស អិន​ ។ ក្នុង​សន្និសីទសារព័ត៌មានមុនការប្រកួតតំណាង​មក​ពី​ក្រុមទាំងពិរ​រវាង​វិសាខា និង​បឹងកេត​បាន​មក​ចូលរួមហើយ​បង្ហាញចំណាប់​អារម្មណ៍​លើ​ការ​ប្រកួត​នេះ​ផង​ដែរ។

May be an image of 1 person

លោក មាស ចាន់ណា​គ្រូបង្វឹក​ក្លិប​វិសាខា​បាន​បង្ហាញចំណាប់​អារម្មណ៍មុន​ការ​ប្រកួត​ថា៖« ខ្ញុំគិតថាការ​ប្រកួត​នៅ​ថ្ងៃស្អែក​គឺជាការ​ប្រកួតដ៏អស្ចារ្យបំផុត​សម្រាប់​រដូវ​កាល​២០២២ ពីព្រោះវាជាការ​ប្រកួតវគ្គផ្ដាច់​ព័ត្រ ហើយ​ពួកយើង​សុទ្ធតែជាក្រុមខ្លាំង​ដែល​ឡើង​ដល់​វគ្គនេះ។ ខ្ញុំគិតថា​ការ​ប្រកួតនៅថ្ងៃនេះ​នឹង​ធ្វើ​ឱ្យ​ទស្សនិក​ជន រំភើបសប្បាយ និង​ចង់​មកទស្សនាការ​ប្រកួតបែបនេះជាបន្ត​បន្ទាប់​ទៀត»។

«ការ​ប្រកួតវគ្គផ្ដាច់​ព័ត្រ​ពិត​ណាស់​នឹង​មាន​ក្រុមមួយចាញ់ និង​ក្រុមមួយឈ្នះតែយ៉ាង​ណា​ខ្ញុំសង្ឃឹម​ថា​ក្រុមទាំងពីរ​នឹង​លេង​បាន​ល្អ ហើយ​ក្រុមរបស់​ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​នៅថ្ងៃស្អែក»។

May be an image of 1 person and text

ចំណែក​លោកលោក ហៅ សុខជាតិគ្រូបង្គោលក្លិប​បឹង​កេតវិញ៖«សម្រាប់​ថ្ងៃស្អែកគឺជាការ​ប្រកួតមួយដ៏តានតឹង។ ខ្ញុំគិត​ថា​យើង​មក​ដល់​វគ្គនេះ​បាន​មកពី​ការ​ប្រឹង​ប្រែង ហើយ​យើង​សង្ឃឹម​នឹង​ជឿជាក់​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃស្អែក»។

«ចំពោះក្រុម​យើង​រៀបចំបាន​ល្អហើយ​តែ អ្វីដែលសំខាន់​យើង​ចាំមើល​លើ​ទីលាន​ថាតើ​យើង​លេង​បាន​ល្អប៉ុណ្ណា ហើយ​រៀបចំបាន​ល្អប៉ុណ្ណា។ គ្រប់​យ៉ាង​សម្រេច​លើ​ការ​ប្រកួត​នៅថ្ងៃស្អែក។ សម្រាប់​ការ​រំពឹងទុ​ក​យើង​ពិត​ជាមាន ពីព្រោះក្រុមណាក៏ដោយ​តែងតែមាន​ការ​ឬពឹង​ធ្វើ​បាន​ល្អនេះ ហើយ មិន​ថា​ក្រុមខ្ញុំ​និង​ក្រុមដទៃនោះទេ»។

រូបថត៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

ads
ads