(Khmer) ខ្សែបម្រើរបស់ក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ ហូយ ផល្លីនដែលផ្ទេរទៅលេងខ្ចីជើងនៅក្លិបលីគទី២កម្ពុជា អាយ អេស អាយ ដង្កោរសែនជ័យ បាននិយាយថារូបគេមិនទាន់សម្របខ្លួនជាមួយក្រុមបានល្អនោះទេ ត្បិតតែរកបានគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតដែលបានយកឈ្នះក្រុមខេត្តព្រៃវែង៤ទល់៣ក្នុងសប្ដាហ៍ទីមួយក៏ដោយ។
” និយាយអំពីការសម្របខ្លួនគឺមិនទាន់បនានល្អទេបង ពីព្រោះយើងទើបមកថ្មី ហើយនៅក្លិបថ្មីអ្វីៗមិនដូចក្លិបចាស់ ។ ខ្ញុំរៀងពិបាកជាមួយគេបន្តិច ត្រូវការសម្របសម្រួលបន្ថែមទៀត ហើយខ្ញុំពិតជាសប្បាយចិត្តដែលរកបានគ្រាប់បាល់នេះ”។
អតីតខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះបន្តថា រូបនឹងព្យាយាមចំណាយពេលវេលាស្វែងយល់ពីក្រុមបន្ថែមទៀត ពីព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ សម្រាប់សប្ដាហ៍ទី២ ក្រុមអាយ អេស អាយដង្កោសែនជ័យនឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន ខេមបូឌៀ អ៊ែរវ៉េដើម្បីជួបក្រុមសូលទីឡូអង្គរ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៣ខែមីនាឆ្នាំ២០២២នេះ៕