ads
ads
(Khmer) វិភាគ៖ Todd Boehly កំពុងសាងសង់ក្រុម Chelsea ថ្មីតាមរយៈទីផ្សារផ្ទេរចូលកីឡាករ
02-February-2023

(Khmer) ប្រសិនបើយើង​លើកយកប្រធានបទមួយអំពីគោលនយោបាយផ្ទេររបស់ Chelsea ចាប់តាំងពីការចូលកាន់តំណែងដឹកនាំដោយ Todd Boehly ដែលជា​ម្ចាស់​ក្លិប​ថ្មីគឺយើងសម្ដៅលើយុវជន។

ប្រិយមិត្តដឹងទេ? មានតែកីឡាករ៣នាក់ប៉ុណ្ណោះដែលចុះហត្ថលេខាអចិន្ត្រៃយ៍នៅក្នុងទីផ្សារដោះដូរកីឡាករពីរលើកចុងក្រោយចុងក្រោយមានអាយុលើសពី 25 ឆ្នាំដែល​អ្នក​ទាំងបីគឺ Raheem Sterling, Kalidou Koulibaly និង Pierre-Emerick Aubameyang  ។ កីឡាករ​ថ្មី​ដែល​នៅ​សល់​មិន​ត្រឹម​តែ​ក្មេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្កើត​ជា​ក្រុម​ដែល​មាន​ភាព​ស៊ីសង្វាក់​គ្នា​និង​មាន​ភាព​ជោគជ័យ​សម្រាប់​គ្រប់​វ័យផង​ដែរ។

នេះគឺជាក្រុមដ៏មានសក្តានុពលនៃកីឡាករអាយុក្រោម 25 ឆ្នាំ ដែលបានមកដល់ Chelsea តាំងពីរដូវក្តៅមុន ដែល​មានដូចជា៖ Slonina, Gusto, Fofana, Badiashile, Cucurella, Fernandez, Andrey Santos, Chukwuemeka, Madueke, Mudryk, Datro Fofana។

ទាំងនេះមិនមែនជាកីឡាករអាយុក្រោម 25 ឆ្នាំទាំងអស់ដែលបានចុះហត្ថលេខាដោយ Chelsea ចាប់តាំងពីរដូវក្តៅមុននោះទេ ដោយ Cesare Casadei និង Omari Hutchinson ក៏ត្រូវបានគេសន្មតថាជាផ្នែកមួយនៃអនាគតរយៈពេលវែងរបស់ក្លឹបផងដែរ។ Joao Felix ក៏អាចចូលរួមជាមួយក្លឹបនេះផងដែរ ប្រសិនបើ Chelsea ចុះហត្ថលេខាជាអចិន្ត្រៃយ៍ បន្ទាប់​ពី​ចប់​កុងត្រាខ្ចីជើង។

ជាងនេះទៅទៀត កីឡាករមួយចំនួនដែលនៅក្លឹបតាំងពីមុនពេលលោក Todd Boehly ចូលកាន់តំណែងក៏សមនឹងប្រភេទអាយុនេះដែរ។ Reece James, Mason Mount, Trevoh Chalobah, Kai Havertz និងសូម្បីតែ Christian Pulisic ក៏នៅក្មេងនៅឡើយ ទោះបីជាពួកគេខ្លះប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ក៏ដោយ។ អនាគតរបស់​ក្លិប Chelsea កំពុងតែ​ត្រៀម​ផ្លូវដើរ​រួច​ហើយ ទោះបី​ជារដូវ​កាល​នេះស្ថិតក្នុងស្ថានភាព ឃ្លោកលិច អំបែងអណ្ដែតក៏ដោយ៕

ប្រភព៖ Tribuna.com

ads
ads