(Khmer) ការនាំយកកីឡាករបាល់ទាត់បរទេសបានក្លាយជារឿងធម្មតាក្នុងចំណោមលីកកំពូលៗនៅអឺរ៉ុប។ ប៉ុន្តែបើក្រឡេកទៅមើលទ្វីបអាស៊ី លីគបាល់ទាត់ភាគច្រើនកំណត់កូតាកីឡាករបរទេសនៅលើទីលាន។
ជាធម្មតាមានតែបួននាក់ប៉ុណ្ណោះ; កីឡាករបរទេសបីនាក់មកពីប្រទេសណាមួយបូកនឹងការបែងចែកមួយផ្សេងទៀតសម្រាប់កីឡាករមកពីអាស៊ី។ ច្បាប់នេះបានធ្វើឲ្យក្លឹបបាល់ទាត់ថៃជាច្រើននាំចូលកីឡាករមកពីអាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងត្បូង។ ជាមួយនឹងក្តីសង្ឃឹមថា ទេពកោសល្យបរទេសទាំងនេះ អាចជួយលើកស្ដង់ដាររបស់ក្រុម។
ទន្ទឹមនឹងនោះ កូតាអាស៊ីដែលនៅសេសសល់ជាធម្មតាត្រូវបានយកដោយកីឡាករមកពីប្រទេសកីឡាបាល់ទាត់ដ៏ឆ្នើមក្នុងទ្វីប ដូចជាកូរ៉េខាងត្បូង ជប៉ុន ឬអូស្ត្រាលី។ ដូច្នេះវាអាចយល់បាននៅពេលដែលក្លឹបថៃចំណាយលុយពីហោប៉ៅកាន់តែច្រើន ពួកគេរំពឹងថានឹងមានឥទ្ធិពលភ្លាមៗ។
ដោយគិតពីចំណុចនេះ កីឡាករអាស៊ានពីដំបូងត្រូវបានគេមើលរំលង។ វាជាការយល់ស្របក្នុងចំណោមនាយកប្រតិបត្តិក្លឹបបាល់ទាត់ថៃភាគច្រើនគឺថា គុណភាពរបស់ពួកគេមិនអាចត្រូវនឹងប្រទេសដែលបានរៀបរាប់ខាងលើនោះទេ។ ប៉ុន្តែនៅឆ្នាំ 2018 លីគ Thai League បានចាប់ផ្តើមដំណើរយ៉ាងដិតដល់នៅពេលដែលពួកគេបានណែនាំ ‘កូតាអាស៊ាន’ សម្រាប់ក្លឹបឱ្យប្រើប្រាស់។ ច្បាប់ថ្មីនេះបានផ្តល់ឱ្យក្លឹបនូវកូតាបរទេសបន្ថែមសម្រាប់កីឡាករអាស៊ីអាគ្នេយ៍។
តើលីគថៃយល់ថាលីគផ្សេងធ្វើអ្វី? តើកូតាអាស៊ានជោគជ័យកម្រិតណាក្នុងរយៈពេល៤រដូវកាលកន្លងមកនេះ? ស្វែងយល់នៅក្នុងអត្ថបទនេះជាមួយ B8 Sport។
មិនមែនជារឿងថ្មីទេ ឬ Nothing New៖
កីឡាករអាស៊ានមិនមែនជាកីឡាករថ្មីសម្រាប់លីគថៃទេ។ កីឡាករបាល់ទាត់ជាច្រើនមកពីប្រទេសជិតខាងរបស់ប្រទេសថៃ បានបង្ហាញជំនាញរបស់ពួកគេនៅក្នុងទឹកដីនៃស្នាមញញឹមចាប់តាំងពីទសវត្សរ៍ឆ្នាំ 1970 ។ កីឡាករបាល់ទាត់កម្ពុជាលោកតា ប៉ែន ផាត(Penpak Wongsawan? គឺជាកីឡាករដំបូងគេដែលធ្វើដូច្នេះនៅក្លិប Rajpracha FC ។
នៅឆ្នាំ 1996 Thamrong Thai Samosorn FC និង Thai Stock Exchange FC បាននាំចូលកីឡាករមីយ៉ាន់ម៉ាជាទៀងទាត់ទៅកាន់ក្លឹបរៀងៗខ្លួន។ ខ្សែប្រយុទ្ធឡាវ Lamnao Singto គឺជាឈ្មោះដ៏លេចធ្លោមួយទៀត ដែលបានពាក់អាវ Buriram PEA (ឥឡូវជា Buriram United) កាលពីប៉ុន្មានទសវត្សរ៍មុន។ ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំកន្លងទៅ ចំនួននៃការចុះហត្ថលេខាកីឡាករអាស៊ានបានថយចុះ។
វាមិនទាន់ដល់ឆ្នាំ 2009 ដែល Thai League បានធ្វើការផ្លាស់ប្តូរដ៏សំខាន់ចំពោះការរៀបចំស្ថាប័នរបស់ខ្លួន ដោយផ្តល់ឱកាសឱ្យក្លិបតាមខេត្តចូលរួម។ នេះនាំឱ្យខេត្តជាច្រើនបង្កើតក្លឹបបាល់ទាត់ក្នុងទីក្រុងរបស់ពួកគេ។ទៅជាមួយនោះ ការប្រកួតជើងឯករបស់ Muangthong United ក្នុងឆ្នាំនោះបានធ្វើឱ្យមានការប្រែប្រួលខ្លាំងក្នុងវិស័យបាល់ទាត់ទូទាំងប្រទេស។ ចាប់តាំងរដូវកាលឆ្នាំ 2009 រហូតមកដល់ថ្ងៃនេះពួគគេនឹងធ្លាក់ចុះជាកំណត់ត្រាដែលចងចាំបំផុតក្នុងប្រវត្តិសាស្ត្រលីក។
ទោះបីជាលីគទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក៏ដោយ ក៏កីឡាករបាល់ទាត់អាស៊ានមិនត្រូវបានគេចាប់អារម្មណ៍ច្រើននោះទេ។ មានតែកីឡាករអាស៊ានមួយចំនួនតូចប៉ុណ្ណោះដែលអាចទទួលយកកូតាបន្ថែម។ កាលពីពេលនោះ មានតែកីឡាករជម្រើសជាតិឡាវ Kanlaya Sysomvang និង Khampheng Savavutthi ដែលអ្នកទាំងពីរលេងឲ្យក្រុម Khon Kaen FC។ ក្នុងនោះផងដែរមានកីឡាករខ្មែរ ឃីម បូរី អតីតខ្សែប្រយុទ្ធក្លិប Sisaket FC ដែលមានឈ្មោះបោះសំឡេងជាងគេ។
ប៉ុន្តែនៅពេលដែលរដូវកាលកន្លងផុតទៅ លីគបាល់ទាត់ក្នុងស្រុករបស់ប្រទេសថៃកាន់តែមានការប្រកួតប្រជែង។ ជាលទ្ធផល ក្លឹបបានចាប់ផ្តើមផ្លាស់ប្តូរគោលការណ៍ផ្ទេររបស់ពួកគេ ដើម្បីមានប្រៀបលើដៃគូរបស់ពួកគេ។ ការនាំចូលកីឡាករមកពីជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងអ៊ូសបេគីស្ថាន បានក្លាយជារឿងដដែលៗ។
ក្លឹបថៃបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេឆ្ពោះទៅរកការចុះហត្ថលេខាលើកីឡាករអាស៊ានដែលមានសញ្ជាតិជាកូតាបរទេសរបស់ពួកគេ។ ដោយសារប្រទេសអាស៊ានផ្សេងទៀត មានលក្ខខណ្ឌមិនសូវតឹងរ៉ឹងពេលផ្តល់សញ្ជាតិ ការនាំចូលកីឡាករដែលមានសញ្ជាតិបានធ្វើឱ្យក្លឹបថៃមានលទ្ធភាពខ្ពស់។ គេទទួលបានកីឡាករបរទេសម្នាក់ដោយមិនខ្ជះខ្ជាយកន្លែងកូតាបរទេស។
ឧទាហរណ៍គួរឱ្យកត់សម្គាល់មួយចំនួនរួមមាន Victor Igbonefo និង Greg Nwokolo កីឡាករឥណ្ឌូណេស៊ីទាំងពីរ មានសញ្ជាតិពីបេតិកភណ្ឌនីហ្សេរីយ៉ា។លើសពីនេះ កីឡាករបាល់ទាត់ចម្រុះជាតិសាសន៍ក៏ត្រូវបានប្រើប្រាស់សម្រាប់កូតាអាស៊ីផងដែរ ដោយអតីតខ្សែប្រយុទ្ធរបស់ Buriram United លោក Javier Patino បានកាន់លិខិតឆ្លងដែនហ្វីលីពីន និងអេស្ប៉ាញនៅពេលគាត់មកដល់ក្នុងឆ្នាំ 2013។ ពេលនោះ The Thunder Castle បានចុះឈ្មោះគាត់ក្នុងសម្រាប់កូតាអាស៊ី ដើម្បីរក្សាទុកកូតាបរទេសរបស់ពួកគេ។
ទីផ្សារដែលមើលរំលង
មុនពេល Thai League ចាប់ផ្តើមកូតាអាស៊ានក្នុងឆ្នាំ 2018 ចំនួនកីឡាករអាស៊ានមានកម្រិតទាប។ ក្នុងឆ្នាំ 2017 កីឡាករឥណ្ឌូនេស៊ី Victor Igbonefo និង កីឡាករឡាវ Ketsada Suksawan គឺជាកីឡាករអាស៊ានតែពីរនាក់ដែលបានចុះឈ្មោះក្នុងលីក។
ហេតុផលសំខាន់នៅពីក្រោយចំនួនកីឡាករអាស៊ានទាបគឺដោយសារក្លឹបភាគច្រើនមិនបានចាត់ទុកពួកគេថាជាការបង្កើនគុណភាពលើសកីឡាករក្នុងស្រុក។ នេះក៏ដោយសារតែប្រទេសថៃឈ្នះពាននានា លើការប្រកួតពានអន្តរជាតិកម្រិតអាស៊ានច្រើន ហើយការគោរពតិចតួចត្រូវបានទុកសម្រាប់ប្រទេសជិតខាង។
សំណួរថា “ហេតុអ្វីបានជានាំយកកីឡាករអាស៊ាន នៅពេលដែលកីឡាករថៃអាចបំពេញការងារបាន?” សំណួរនេះត្រូវបានលើកឡើងជាញឹកញាប់។ Thai League ពីមុនបានប្រើច្បាប់ 3+1 ដែលអនុញ្ញាតឱ្យកីឡាករបរទេសបីនាក់មកពីគ្រប់ទិសទី បូករួមទាំងកីឡាករបន្ថែមពីក្នុង AFC (Asian Football Conference)។
យ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរបន្ទាប់ពីលោក Somyot Poompanmoung ក្លាយជាប្រធានសមាគមកីឡាបាល់ទាត់ថៃ។ គោលដៅមួយក្នុងចំណោមគោលដៅរបស់គាត់គឺធ្វើឱ្យ Thai League ល្អបំផុតក្នុងតំបន់អាស៊ាន។ ដូច្នេះហើយ គាត់ជឿថា ការបែងចែកកូតាអាស៊ានបន្ថែមទៅ 3+1 ដែលមានស្រាប់ នឹងជួយគាត់ឱ្យសម្រេចបាននូវគោលដៅរបស់គាត់។
មានប្រតិកម្មចម្រុះទៅនឹងគោលនយោបាយរបស់លោក សំយុទ្ធ។ អ្នកប្រឆាំងជឿថាកន្លែងអាស៊ានបន្ថែមនឹងរារាំងកីឡាករថៃពីម៉ោងប្រកួត។ ទន្ទឹមនឹងនេះ អ្នកដែលគាំទ្រ បានមើលឃើញពីលទ្ធភាពក្នុងការបន្ថែមគុណភាពនិងការរំភើបចិត្តដល់ Thai League។ ជាងនេះទៅទៀត ពួកគេជឿថា កីឡាករអាស៊ានអាចផ្តល់លទ្ធភាពឱ្យក្លឹបធ្វើទីផ្សារខ្លួនឯងទៅកាន់អ្នកគាំទ្របានទូលំទូលាយ។
នាយកប្រតិបត្តិរបស់ក្លឹប Thai League បាននិយាយថា៖ “ការបន្ថែមកូតាអាស៊ានបន្ថែមនឹងអាចឱ្យកីឡាបាល់ទាត់ថៃអាចចាក់ផ្សាយបានទូទាំងតំបន់”។
លីគជឿជាក់ថា ប្រសិនបើក្លិបមានឆន្ទៈក្នុងការនាំយកកីឡាករអាស៊ានល្បីៗមក ពួកគេក៏នឹងទាក់ទាញអ្នកគាំទ្រមកពីប្រទេសរៀងៗខ្លួនផងដែរ។ ជាលទ្ធផល នេះនឹងនាំឱ្យមានការកើនឡើងនូវប្រព័ន្ធផ្សព្វផ្សាយសង្គមដែលតាមដាន និងការលក់ទំនិញ។ជាមួយនឹងប្រជាជនរហូតដល់ 680 លាននាក់រស់នៅក្នុងអាស៊ាន វាគឺជាឱកាសដ៏ធំសម្រាប់លីកក្នុងការពង្រីកម៉ាកយីហោរបស់ខ្លួន។
J-league របស់ជប៉ុនគឺជាករណីសិក្សាមួយផ្សេងទៀតដែល Thai League បានសិក្សា។ នៅមុនរដូវកាលឆ្នាំ ២០១៧ សមាគមបាល់ទាត់របស់ប្រទេសជប៉ុនបានចាប់ដៃគូជាមួយប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អ៊ីរ៉ង់ និងកាតា ដើម្បីបែងចែកកូតាបន្ថែមសម្រាប់កីឡាករមកពីប្រទេសទាំងនោះ។ ផែនការនេះបានបើកទ្វារសម្រាប់កីឡាករបាល់ទាត់ថៃ Chanathip Songkrasin ទៅកាន់ក្លឹប Consadole Sapporo របស់ J-League ហើយអ្វីដែលនៅសល់គឺជាប្រវត្តិសាស្ត្រ។
ការផ្លាស់ប្តូររបស់ Chanathip បានបង្កឱ្យមានអ្វីដែលអាចត្រូវបានពិពណ៌នាថាជា ‘J-League fever’ របស់ប្រទេសថៃ។ ស្ថានីយ៍ទូរទស្សន៍ក្នុងប្រទេសថៃបានតម្រង់ជួរ ដើម្បីវិនិយោគលើការទិញសិទ្ធិផ្សាយសម្រាប់ការប្រកួតដែលខ្សែបម្រើថៃកំពុងធ្វើសកម្មភាព។ លើសពីនេះទៀត អាវ វត្ថុអនុស្សាវរីយ៍ និងទម្រង់ផ្សេងទៀតនៃទំនិញរបស់ Consadole Sapporo គឺជារបស់ដែលត្រូវតែមានក្នុងចំណោមអ្នកគាំទ្របាល់ទាត់ថៃ។
ជាមួយនឹងកត្តាទាំងអស់នេះនៅក្នុងចិត្ត លីគ Thai League មិនបានស្ទាក់ស្ទើរក្នុងការបើកកូតាអាស៊ានក្នុងរដូវកាលបន្ទាប់នោះទេ។
យុគថ្មីនៃបាល់ទាត់ថៃក្នុងការបើកទ្វារទទួលកុតាអាស៊ាន
ក្នុងរដូវកាលដំបូងជាមួយកូតាថ្មី កីឡាករអាស៊ានរហូតដល់១៦នាក់ត្រូវបានគេនាំចូលលីគ។កីឡាករភាគច្រើនមកពីហ្វីលីពីន (៥); ទន្ទឹមនឹងនេះ កីឡាករដែលបង្កើតឱ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតគឺកីឡាករ Aung Thu របស់មីយ៉ាន់ម៉ា។ ទោះបីជាលេងឱ្យ Police Tero ដែលត្រូវបានកាត់ចោលនៅចុងបញ្ចប់នៃរដូវកាលនេះ អ្នកគាំទ្រមីយ៉ាន់ម៉ាតែងតែចូលរួមការប្រកួតរបស់គាត់ក្នុងចំនួនគួរឱ្យកត់សម្គាល់។
ដោយសារកម្រិតជោគជ័យនៃការចាប់ផ្តើមដំបូង លីកថៃបានសម្រេចចិត្តបែងចែកកន្លែងកូតាអាស៊ានបន្ថែមក្នុងរដូវកាលបន្ទាប់។ នៅឆ្នាំ 2019 ចំនួន 3+1+1 ពីមុន (បីបរទេស + អាស៊ីមួយ + អាស៊ានមួយ) បានកើនឡើងដល់ 3+1+3 (បីបរទេស + មួយអាស៊ី + អាស៊ានបី)។ នេះមានន័យថាក្លឹបអាចដាក់កីឡាករមិនមែនថៃដល់ទៅ ៧ នាក់ក្នុងពេលដំណាលគ្នា។
យ៉ាងណាមិញ មានតែក្លឹបមួយចំនួនប៉ុណ្ណោះដែលប្រើកន្លែងអាស៊ានទាំងបី។ ភាគច្រើនបានមើលឃើញកន្លែងបន្ថែមថាមិនចាំបាច់ និងមិនមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ។ ជាលទ្ធផល ក្រុមភាគច្រើនបានចាប់ផ្តើមងាកទៅរកការនាំយកកីឡាករពាក់កណ្តាលអាស៊ាន ឬកីឡាករចូលសញ្ជាតិ។
ការនាំចូលកីឡាករពាក់កណ្តាលអាស៊ានគួរឱ្យកត់សម្គាល់មួយចំនួនក្នុងរដូវកាលនោះរួមមាន Michael Falkesgaard (ដាណឺម៉ាក-ហ្វីលីពីន), Kevin Ingresso (អាល្លឺម៉ង់-ហ្វីលីពីន), Dennis Villanueva (អ៊ីតាលី-ហ្វីលីពីន) និង Iain Ramsey (អូស្ត្រាលី-ហ្វីលីពីន), Luke Woodland (អង់គ្លេស-ហ្វីលីពីន) និង Alvaro Silva (ហ្វីលីពីន អេស្ប៉ាញ)។
ប៉ុន្តែជារួម កូតាអាស៊ានបានជំរុញលីគក្នុងស្រុករបស់ថៃឡើងដល់កម្រិតថ្មី។ ពីគុណភាពនៃការលេងនៅលើទីលានរហូតដល់កម្រិតចូលរួមនៅលើអេក្រង់ទូរសព្ទ កីឡាបាល់ទាត់ថៃមិនស្ថិតនៅលំដាប់ទីពីរក្នុងតំបន់។ នេះបង្ហាញពីរបៀបដែលការមានភាពក្លាហានក្នុងការព្យាយាមនិងការហ៊ានធ្វើនាំឱ្យមានលទ្ធផលអំណោយផល។
ប្រែសម្រួល និងចងក្រងដោយ៖ Main Stand