(Khmer) កីឡាបាល់ទាត់គឺជាផ្នែកមួយនៃកីឡាអាស៊ីអាគ្នេយ៍ ចាប់តាំងពីការកកើតដំបូងក្នុងឆ្នាំ 1959 ដោយកាលនោះប្រើប្រាស់ឈុតធំ ។
ចាប់ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2001 ដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2015 ការកំណត់អាយុសម្រាប់ក្រុមបុរសគឺអាយុក្រោម 23 ឆ្នាំ បូករួមទាំងកីឡាករដែលលើសអាយុ 3 នាក់សម្រាប់ក្រុមនីមួយៗ។
ពេលនេះវាជាផ្លូវការហើយដែលការកំណត់អាយុសម្រាប់ការប្រកួតលើវិញ្ញាសាកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមឆ្នាំ 2023 នៅកម្ពុជា នឹងត្រូវកាត់បន្ថយមកនៅអាយុក្រោម 22 ឆ្នាំ ជំនួសឲ្យអាយុក្រោម 23 ឆ្នាំ ដែលត្រូវបានប្រើប្រាស់កាលពីឆ្នាំមុនៗ។
ដូច្នេះ មានន័យថាកីឡាករត្រូវតែកើតក្នុងឆ្នាំ 2001 ឬក្រោយនេះទើបមានសិទ្ធិ។ លើសពីនេះ បទប្បញ្ញត្តិក្នុងការប្រកួតថ្នាក់តំបន់ឆ្នាំនេះ ហាមប្រាមប្រទេសនានាមិនឱ្យចុះឈ្មោះកីឡាករដែលមានអាយុលើសនោះទេ។ នេះខុសពីការប្រកួតឆ្នាំ 2017 និង 2019 ដែលអនុញ្ញាតឱ្យកីឡាករ 2 និង 3 នាក់ដែលជាកីឡាករលើសអាយុដែលបានកំណត់រៀងៗខ្លួន។ ទន្ទឹមនឹងនេះ ការកំណត់អាយុពិតជាមិនមានអ្វីថ្មីសម្រាប់ស៊ីហ្គេមនោះទេ។
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 2000 មក គណៈកម្មាធិការរៀបចំបានដាក់ចេញនូវច្បាប់នេះ ដើម្បីអនុញ្ញាតឱ្យអត្តពលិកវ័យក្មេងទទួលបាននូវបទពិសោធន៍ និងការបង្ហាញសមត្ថភាព ក៏ដូចជាស្របពេលជាមួយនឹងការរឹតត្បិតអាយុរបស់កីឡាអូឡាំពិក។
ខាងក្រោមនេះយើងមើលការកំណត់អាយុពីការប្រកួតបាល់ទាត់បុរសស៊ីហ្គេមទាំង៥លើកចុងក្រោយបង្អស់៖
-ប្រទេសសិង្ហបុរីឆ្នាំ២០១៥៖ វិញ្ញាសាបាល់ទាត់បុរសប្រើប្រាស់កីឡាករវ័យក្រោម២៣ឆ្នាំហើយមិនមានកូតាកីឡាករលើសអាយុនោះទេ
-ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧៖ វិញ្ញាសាបាល់ទាត់បុរសប្រើប្រាស់កីឡាករវ័យក្រោម២៣ឆ្នាំហើយមិនមានកូតាកីឡាករលើសអាយុនោះទេ
-ប្រទេសហ្វីលីពីន ឆ្នាំ២០១៩៖វិញ្ញាសាបាល់ទាត់បុរសប្រើប្រាស់កីឡាករវ័យក្រោម២៣ឆ្នាំហើយមានកូតាកីឡាករលើសអាយុចំនួន៣នាក់
-ប្រទេសវៀតណាម ឆ្នាំ២០២១៖ វិញ្ញាសាបាល់ទាត់បុរសប្រើប្រាស់កីឡាករវ័យក្រោម២៣ឆ្នាំហើយមានកូតាកីឡាករលើសអាយុចំនួន២នាក់
-ប្រទេសកម្ពុជា ឆ្នាំ២០២៣៖ វិញ្ញាសាបាល់ទាត់បុរសប្រើប្រាស់កីឡាករវ័យក្រោម២២ឆ្នាំហើយមិនមានកូតាកីឡាករលើសអាយុនោះទេ