(Khmer) Man United អាចនឹងអវត្តមានទាំង Marcus Rashford និង Anthony Martial ក្នុងការប្រកួត Manchester Derby ទល់នឹង Man City នាពេលខាងមុខ។
អ្នកទាំងពីរមិនបានចូលរួមក្នុងវគ្គហ្វឹកហាត់ពេញលេញក្នុងសប្តាហ៍នេះទេ ដែលបានបង្កើតឱ្យមានការសង្ស័យនៃការលេងក្នុងជម្រើស១១នាក់ក្នុងការប្រកួតដ៏ធំមួយនេះ។ Erik ten Hag អាចត្រូវបានបង្ខំឱ្យធ្វើការកែប្រែមួយចំនួនចំពោះប្រព័ន្ធលេងរបស់គាត់ ប្រសិនបើគាត់មិនអាចប្រើខ្សែប្រយុទ្ធវ័យក្មេងទាំងពីររបស់គាត់។
ដូចដែលបានបង្ហាញនៅក្នុងរូបភាពខាងលើ គ្រូបង្វឹកសញ្ជាតិហូឡង់គួរតែដាក់ Cristiano Ronaldo ឱ្យលេង បើទោះជាគាត់ចាប់ផ្តើមរដូវកាលមិនសូវល្អក៏ដោយ។ Ronaldo នៅតែជាកីឡាករឆ្នើមបំផុតក្នុងលោក ហើយមានសមត្ថភាពបញ្ចប់ការប្រកួតដែលមិនអាចផ្គូផ្គងបាន។
Scott McTominay ស្ថិតក្នុងទម្រង់លេងដ៏ល្អ ហើយសក្តិសមក្នុងការចាប់ផ្តើមលើ Casemiro សម្រាប់ការប្រកួតដ៏សំខាន់នេះផងដែរ – ខណៈដែលតំបមន់ការពារខាងក្រោម គួរតែដូចគ្នាទៅនឹងការប្រកួត Premier League 4 លើកចុងក្រោយ។
សក្តានុពល XI របស់ Man United ទល់នឹង Man City៖ De Gea, Dalot, Varane, Martinez, Malacia, McTominay, Eriksen, Bruno, Antony, Sancho, Ronaldo
ប្រភព៖ Tribuna.com