(Khmer) ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន បានរៀបរាប់អំពីការវិវត្តន៍របស់បញ្ហារបួសរបស់ខ្លួននៅពេលនេះ។
ពិសុទ្ធ ទទួលបានជោគជ័យក្នុងការវះកាត់របួសបែកទ្រនាប់ជង្គង់របស់ខ្លួនកាលពីខែកុម្ភៈ បន្ទាប់ពីរូបគេត្រូវបានបង្ខំចិត្តខ្លួនឯងដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U-23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មកទល់ពេលនេះ ពិសុទ្ធ បានវិលត្រឡប់បានមកកាន់ទីលានហ្វឹកហាត់ ដោយ ហាត់បានខ្លះៗវិញហើយ ជាពិសេសរូបគេរំពឹងថានឹងអាចហាត់ជាមួយក្រុមពេញលេញវិញនៅខែក្រោយ ឬ ដើមខែឧសភា។
ថ្លែងប្រាប់ The Morning ពិសុទ្ធ បាននិយាយថា៖«គ្រប់យ៉ាងកំពុងដំណើរការបានល្អ។ ខ្ញុំហ្វឹកហាត់បានតិចៗវិញ ហើយ ខ្ញុំអាចនឹងហ្វឹកហាត់បានពេញលេញវិញនៅខែក្រោយ ប្រសិនបើគ្រប់យ៉ាងដំណើរការតាមផែនការគ្រោងទុក»៕