(Khmer) Nike បានសម្រេចចិត្តបិទបញ្ចប់កញ្ចប់លុយដែលផ្ដល់ឱ្យទៅMason Greenwood របស់ Manchester United ដោយសារបញ្ហារបស់គាត់ហើយនេះមានន័យថា គាត់ទទួលបានមួយកាក់មួយសេនពីកុងត្រានេះទៀតទេ បើយោងតាមកាសែត Daily Mail ។
ខណៈដែល Greenwood ត្រូវបានគេចោទប្រកាន់ពីប្រើអំពើហិង្សា រំលោភបំពានផ្លូវភេទ និងការគំរាមកំហែងសម្លាប់ ក្រុមហ៊ុនផលិតផលិតអាមេរិក Nike បានសម្រេចចិត្តចែកផ្លូវជាមួយកីឡាករ បើទោះបីជាការស៊ើបអង្កេតរបស់ប៉ូលីសមិនទាន់បញ្ចប់ក៏ដោយ ហើយ Greenwood បាននៅក្រៅឃុំ។ ជាក់ស្តែង Nike បានសម្រេចចិត្តចែកផ្លូវនិងលាងដៃជាមួយគាត់ ដើម្បីការពារម៉ាកយីហើរបស់ពួកគេ។
ក្នុងការធ្វើដូច្នេះ យោងតាមកាសែត Daily Mail ពួកគេអាចលុបចោលទាំងស្រុងនូវកិច្ចព្រមព្រៀងឧបត្ថម្ភរបស់ពួកគេជាមួយ Greenwood ដោយមិនចាំបាច់គាត់ទទួលបានសំណងមួយកាក់មួយសេនណាឡើយ។ បែបនេះវាត្រូវបានគេយល់ថាវានឹងធ្វើឱ្យកីឡាករបាត់បង់លុយ “រាប់លាន” ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានកត់សម្គាល់ថា Man United នៅតែបើកប្រាក់ខែរបស់គាត់ពេញ ដូច្នេះគាត់មិនពិបាកពេកទេក្នុងជីវភាពប្រចាំថ្ងៃ ខណៈពេលដែលគាត់រង់ចាំដោយអត់ធ្មត់នៅផ្ទះ សម្រាប់លទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសនៅ Greater Manchester លើរឿងក្ដីរបស់គាត់។