ads
ads
(Khmer) Keisuke Honda៖ «ជំនួប​យប់​នេះ​គឺ​ជាជំនួបត្រូវតែ​ឈ្នះដាច់​ខាត»
02-June-2022

(Khmer) ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា បានចាត់ទុក​ការប្រកួត​នេះគឺជា​ការត្រៀមខ្លួនសម្រាប់​ចូលរួម​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃពានរង្វាន់​ជើង​ឯក​អាស៊ី AFC Asian Cup 2023 នៅ​ប្រទេស​ឥណ្ឌានាពេល​ឆាប់ៗខាងមុខ ។

លោក​រំពឹងថា កូនក្រុម​របស់ខ្លួន​នឹងធ្វើ​បានល្អ​ប្រសើរ​ក្នុងការ​ប្រកួត​នេះ ទោះបី​លោក​បាន​មើលឃើញ​ពី​ភាពខ្លាំង​របស់​ក្រុមទី​ម័​រ​ខាងកើត​យ៉ាងណាក៏ដោយ។​ ​«យើងមានការប្រកួតដ៏សំខាន់នៅឥណ្ឌា ហើយការប្រកួតនេះពិតណាស់គឺជាការប្រកួតដើម្បីត្រៀម ប៉ុន្តែយើងត្រូវតែឈ្នះទីម័រ ពីព្រោះយើងបានចាញ់នៅក្នុងការប្រកួត U-23 កាលពីខែកុម្ភៈ។ ខ្ញុំប្រាកដណាស់ វានឹងក្លាយជាការប្រកួតដ៏ពិបាក ពីព្រោះពួកគេជាក្រុមដ៏ល្អ និងមានកីឡាករមានទេពកោសល្យជាច្រើន។ ដូចដែល​អ្នកបានដឹងហើយ ពួកគេគឺជាក្រុមដែលមានបច្ចេកទេសល្អ មាឌមិនធំ ហើយក៏មិនជាខ្ពស់ ប៉ុន្តែពួកគេពិតជាមានជំនាញ។ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ចំណុចខ្លាំងរបស់គេ ហើយនិងឆ្លងកាត់ចំនុចខ្លាំងមួយចំនួន ដើម្បីត្រៀមសម្រាប់ការប្រកួតដ៏សំខាន់នៅប្រទេសឥណ្ឌា»។

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវការ ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើតនា​វេលា​ម៉ោង ៧​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២ នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ នេះ​គឺជា​ការប្រកួត​ក្នុងស្រុក​លើកដំបូង​រប​ស់​ក្រុម​ធំនៃ​ក្រុម​គោព្រៃ​កម្ពុជា សម្រាប់​រយៈពេល​ជាង ២​ឆ្នាំ​ចុងក្រោយបន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កាលពីដើមឆ្នាំ​២០២០ កន្លងទៅ។​

ជំនួប​មិត្តភាព​អន្ដរជាតិ​នេះនឹង​ចាប់ផ្ដើម​ការប្រកួត​នា​វេលា​ម៉ោង ៧​យប់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​នឹង​មានការ​ផ្ទាល់​ដោយ​ក្រុមការងារ​ទូរទស្សន៍ BTV-News។ ​បន្ទាប់ពី​ចប់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ ក្រុម​គោព្រៃ​កម្ពុជាគ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌានាពេល​ឆាប់ៗ ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup 2023 ដែល​កម្ពុជាស្ថិតក្នុង​ពូ​ល D ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌា ហុងកុង និង​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ការប្រកួត​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ៕

ads
ads