(Khmer) លោក Xavi ដែលជាគ្រូបង្វឹករបស់ Barcelona បានសរសើរទម្រង់លេងរបស់កីឡាករ Pedri ក្នុងការប្រកួតទល់នឹង Deportivo Alaves។
phenomenal pic.twitter.com/fINneZ77HL
— FC Barcelona (@FCBarcelona) January 24, 2022
កាលពីយប់មិញនេះ Barcelona បានយកឈ្នះ Alaves ក្នុងលទ្ធផល ១ទល់នឹង០ នៃការប្រកួតសប្តាហ៍ទី២១ ក្របខណ្ឌ La Liga ខណៈ លទ្ធផលជ័យជម្នះនេះបានជួយឲ្យក្រុមអ្នកមានបុណ្យឡើងមកឈរនៅក្នុងចំណាត់ថ្នាក់លេខ៥។ ទោះបីជា Frenkie de Jong ជា អ្នករកគ្រាប់បាល់ជ័យពិតមែន ប៉ុន្តែ លោក Xavi បែរជាសរសើរ Pedri ទៅវិញ។
?️ Xavi: “Pedri is an amazing role model, he’s the kind of players we want to have.” pic.twitter.com/167hAT83a0
— infosfcb (@infosfcb) January 23, 2022
Xavi បាននិយាយថា៖«Pedri ជា កីឡាករតូចដ៏អស្ចារ្យម្នាក់ ហើយនៅអាយុ 19 ឆ្នាំ គេអាចធ្វើអ្វីៗគ្រប់យ៉ាងបានល្អ គឺ ពិតជាអស្ចារ្យណាស់។ គាត់អាចដឹកនាំបានតាមចរិតលក្ខណៈ គុណភាព មហិច្ឆតា ហើយ វាល្អណាស់ដែលមានគាត់ត្រលប់មករួមក្រុមវិញ»៕