ads
ads
(Khmer) ជាដំណឹងល្អឬអាក្រក់សម្រាប់ Man Utd ? Harry Maguire ជួបបញ្ហាមួយនេះក្រោយបង្ហាញគុណផលមិនល្អឱ្យអង់គ្លេសយប់មិញ
27-September-2022

(Khmer) Harry Maguire មានពេលមួយយប់ ដើម្បីបំភ្លេចសុបិន្តអាក្រក់នៅកីឡដ្ឋាន Wembley ខណៈដែលគាត់ត្រូវបានគេរិះគន់ជុំវិញកំហុសរបស់គាត់ក្នុងលទ្ធផលស្មើ 3-3 រវាងអង់គ្លេស និងអាល្លឺម៉ង់កាល​ពីយប់មិញ។

Erik ten Hag Harry Maguire

ឥឡូវនេះ វាហាក់បីដូចជាខ្សែការពារកណ្តាលរបស់ Man United បានទទួលការប៉ះទង្គិចផ្លូវចិត្តបន្ថែមមួយផ្សេងទៀតនៅទីនោះ ខណៈដែលគេត្រូវបានគេប្រទះ​ឃើញថា ចាកចេញពីកីឡដ្ឋានបន្ទាប់ពីការប្រកួតភ្លាមដោយ​ដំណើរមិនសមទំនង(របួស)។

លោក Guillermo Rai អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Diario AS ដែលបានរាយការណ៍រឿងនេះ បានអះអាងថាលោក Gareth Southgate និយាយអំពីបញ្ហាសរសៃពួររបស់ Maguire បន្ទាប់ពីការប្រកួត។ វាមិនច្បាស់ទេថាតើការបង្ហាញខ្លួនរបស់គាត់នៅកីឡដ្ឋាន Wembley យប់មិញបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរប៉ុណ្ណាសម្រាប់ Man Utd ដោយសារបញ្ហាសុខភាពរបស់គាត់។

Harry Maguire's nightmare form continues as he trips Jamal Musiala inside box which leads to England falling behind against Germany in Nations League clash

ក្នុងករណីណាក៏ដោយ រឿង​នេះបាន​បង្ហាញថា គាត់​នៅតែមានឱកាសស្ដួចស្ដើងក្នុងការបង្ហាញខ្លួនទល់នឹង Man City នៅថ្ងៃអាទិត្យនេះ។

ប្រភព៖ Guillermo Rai @ Twitter

ads
ads