ads
ads
(Khmer) លោក Erik ten Hag និយាយអ្វីខ្លះពីការ​រំលោភបំពានមកលើ Harry Maguire ?
16-September-2023

(Khmer) ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ Erik ten Hag បាននិយាយថា៖ «ខ្ញុំបាននិយាយជាច្រើនដង វា [ការរំលោភបំពាន] គឺជាការមិនគោរព។ Harry Maguire មិនសមនឹងទទួលបានវាទេ។ គាត់គឺជាកីឡាករដ៏អស្ចារ្យ ផ្តល់នូវគុណផលលេងដ៏អស្ចារ្យ។ វាពិតជាឆ្កួត ប៉ុន្តែនេះចារបៀបដែលវា​ដំណើរការ»។

«Harry ត្រូវតែទប់ស្កាត់រឿងនេះ។ គាត់កំពុងដោះស្រាយវាបានល្អ អ្នកឃើញអាជីពរបស់គាត់មានច្រើនណាស់ គាត់ត្រូវតែរារាំងវាដោយការបង្ហាញគុណផលមិនល្អ។ យើងអាចជួយគាត់បាន វាស្ថិតនៅជាមួយជំនាន់ អំពីការកសាងក្រុម »។

«ប៉ុន្តែដូចដែលខ្ញុំនិយាយវាតែងតែនិយាយ! ក្រុមគឺលើសពីអ្វីទាំងអស់។ ប៉ុន្តែនៅក្នុងក្រុម មនុស្សគ្រប់គ្នាដើរតួររបស់ពួកគេ ហើយមានចរិតខុសៗគ្នា ហើយអ្នក [អ្នក​ចាត់​ការ] ត្រូវតែគ្រប់គ្រងតួអង្គទាំងនោះឱ្យបានល្អ»។

អតីតប្រធានក្រុមបានសម្រេចចិត្តមិនចាកចេញពី Manchester United នៅរដូវក្តៅនេះ ដែលនាំឱ្យមានការខកចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រដែលចង់ឃើញគាត់ចេញពីក្លិប។

ស្របពេលលោក Ten Hag បាន​ដឹង​ថា Raphael Varane របួស​មិន​អាច​លេង​បានទល់នឹង Brighton, Maguire ពិតជាមានឱកាសចាប់ផ្តើមក្នុងជម្រើស១១នាក់នៅថ្ងៃសៅរ៍នេះ ប្រសិនបើគ្រូបង្វឹកហូឡង់ជ្រើសរើសគាត់ជំនួស Victor Lindelof ។

ads
ads