ads
ads
(Khmer) Hamza Choudhury មិនច្រានចោលឱកាសលេងឱ្យជម្រើសជាតិបង់ក្លាដែសនោះទេ
14-September-2022

(Khmer) ខ្សែបម្រើរបស់ Leicester City ដែលបច្ចុប្បន្នកំពុងខ្ចីជើងទៅ Watford, Hamza Choudhury មិនច្រានចោលលទ្ធភាពដែលគាត់នឹងពាក់អាវក្រុមជម្រើសជាតិបង់ក្លាដែសនៅថ្ងៃណាមួយនោះទេ។

ប្រទេសបង់ក្លាដែសដែលស្ថិតនៅ​អាស៊ី​ខាង​ត្បូងមួយនេះ ​ច្បាស់​ជា​មិន​មែន​ជា​ប្រទេសក្រៅឬ បរទេស ​ចំពោះ​ Choudhury ទេ ព្រោះ​ម្ដាយ​របស់​គាត់​ជា​ពលរដ្ឋ​ក្នុង​ស្រុក​កើត​នៅ Habiganj ខណៈ​ឪពុក​របស់​គាត់​មក​ពី​ប្រទេស Grenada ក្នុងតំបន់​ការាបៀន។ ទោះបីជាកើតនៅទីក្រុង Loughborough ចក្រភពអង់គ្លេសក៏ដោយក៏ Choudhury ត្រូវបានគេយល់ថាស្ទាត់ជំនាញក្នុងភាសា Bengali ហើយជារឿយៗបានត្រលប់ទៅបង់ក្លាដែស ដើម្បីទៅលេងគ្រួសារខាងម្តាយរបស់គាត់តាំងពីកុមារភាព។

ស្ថានភាព​នេះ​ធ្វើ​ឱ្យ​គាត់​មិន​ភ្លេច​ដើម​កំណើត​របស់​គាត់​ឡើយ ទោះ​បី​គាត់​ស្រមៃ​ចង់​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក៏​ដោយ ដែលជា សុបិន​ដែល​មិន​ទាន់​សម្រេច​បាន​រហូត​ដល់​សព្វ​ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ Choudhury ដែលបានបង្ហាញខ្លួន 84 ប្រកួតជាមួយក្រុមឈុតធំរបស់ Leicester City ចាប់តាំងពីរដូវកាល 2017/18 បានសារភាពដោយបើកចំហថា ប្រសិនបើគាត់មិនអាចនៅជាមួយក្រុម The Three Lions បានទេ គាត់ពិតជាមានមោទនភាពដែលបាននៅជាមួយក្រុមជម្រើសជាតិបង់ក្លាដែស។

«បាទ ខ្ញុំគិតដូច្នេះ»។ Hamza Choudhury បាននិយាយដោយយោងតាមរបាយការណ៍របស់ Sky Sports ។

«ខ្ញុំចង់ឃើញថាតើខ្ញុំធ្វើបានល្អប៉ុណ្ណាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែខ្ញុំកាន់តែមានមោទនភាព មានកិត្តិយសជាងដែលបានទៅទីនោះ ហើយលេងឱ្យបង់ក្លាដែស ហើយនឹងទៅទីនោះញឹកញាប់ជាង»។

«ប្រហែលជាខ្ញុំនឹងត្រលប់ទៅបង់ក្លាដែសវិញក្នុងកំឡុងវិស្សមកាលរដូវរងា យើងនឹងមើលថាតើខ្ញុំឈប់សម្រាកប៉ុន្មានថ្ងៃ [ដោយសារការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅកាតា]»។

«ខ្ញុំចង់យកកូនរបស់ខ្ញុំត្រឡប់ទៅទីនោះវិញ ព្រោះខ្ញុំចង់ឱ្យពួកគេនូវរសជាតិជីវិតរបស់ខ្ញុំកាលពីក្មេង។ យើងធ្លាប់ត្រឡប់ទៅប្រទេសបង់ក្លាដែសជារៀងរាល់ឆ្នាំ តាំងពីខ្ញុំនៅក្មេង ហើយវាជាពិភពលោកផ្សេង»។

Choudhury ដែលនឹងឈានចូលវ័យ 25 ឆ្នាំនៅថ្ងៃទី 1 ខែតុលា បានបង្ហាញខ្លួនចំនួន 7 ដងជាមួយនឹងក្រុម U-21 របស់អង់គ្លេសពីឆ្នាំ 2018 ដល់ឆ្នាំ 2019 ។ ដោយ​ឡែកបង់ក្លាដេស​នឹង​លេង​មិត្តភាពជាមួយជម្រើសជាតិកម្ពុជា​នៅថ្ងៃទី២២ខែតុលា​នេះ៕

ads
ads