(Khmer) ស្របពេលដែលខ្សែប្រយុទ្ធ Erling Haaland កំពុងស៊ូទ្រាំនឹងការរកគ្រាប់បាល់បញ្ចូល សឹងតែមិនវបាននោះ ក៏មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា កីឡាករសញ្ជាតិន័វែសគ្រោងនឹងចំណាយប្រាក់ជាង ៣,៤លានដុល្លារ សម្រាប់ទិញរថយន្តទំនើបកម្រិត Formula One ថ្មីមួយគ្រឿង។
Haaland ស៊ុតបញ្ចូលទីបានតែ៣ប៉ុណ្ណោះក្នុង៩ប្រកួតចុងក្រោយ ដែលធ្វើអោយក្លឹបMan City កំពុងតែតស៊ូ រត់តាមពីក្រោយLiverpool។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្រៅទីលានប្រកួត គាត់ត្រូវបានគេចោទប្រកាន់ថាបានបញ្ជាទិញរថយន្ត Mercedes AMG One ដែលបំពាក់ដោយម៉ាស៊ីនរថយន្តប្រណាំងF1 ចំនួន៥ ដែលអាចបើកបរក្នុងល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តទំនើបនេះ មានសន្ទុះពី 0-១៩៩គីឡូម៉ែត្រក្នុងម៉ោងនៅក្នុងរយៈពេលត្រឹមតែ៧វិនាទី ហើយអាចឡើងដល់២៩៩គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ១៥,៦វិនាទីបន្ទាប់។ Mercedes ត្រូវបានគេជឿថានឹងផលិតរថយន្តទំនើបផ្តាច់មុខចំនួន ២៧៥គ្រឿង។កាសែតន័រវែស Dagens Naeringsliv បានបង្ហាញព័ត៌មានអំពីរថយន្តថ្មីរបស់ Haaland ។
កាសែតដដែលបានបញ្ជាក់ថា គាត់បានរួមដៃជាមួយមិត្តភក្តិកុមារភាព Ole Ertvaag ដើម្បីទិញរថយន្តផលិតនៅប្រទេសអាល្លឺម៉ង់។Haaland និងអ្នកហិរញ្ញវត្ថុ Ertvaag ទាំងពីរនាក់បានធំធាត់នៅក្នុងស្រុក Rogaland ភាគខាងលិចនៃប្រទេសន័រវេស។
គួររំឭកថាកីឡាករHaaland ក៏ជាម្ចាស់រថយន្ត Mercedes AMG GLE coupe ដែលមានតម្លៃថោកជាង១១ម៉ឺនដុល្លារ ។ចាប់តាំងពីពេលនោះមក គាត់ក៏បានទិញរថយន្ត Rolls Royce Cullinan SUV តម្លៃជាង៣៨ម៉ឺនដុល្លារហើយគាត់ក៏ជាម្ចាស់រថយន្ត Audi RS6 Avant និង Range Rover Sport ដែលមានតម្លៃជាង ១៥ម៉ឺនដុល្លារ ផងដែរ៕