ads
ads
(Khmer) Glazers ‘មិនប្រញាប់ប្រញាល់’លក់ United ដោយសារតែមូលហេតុ​មួយនេះ
26-February-2023

(Khmer) យោងតាមកាសែត Financial Times ក្រុមគ្រួសារ Glazers គឺមិនប្រញាប់ប្រញាល់ក្នុងការលក់ Man United នោះទេ។ ពួកគេត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តចុងក្រោយលើការលក់ក្លឹបនៅរដូវក្តៅ។

ការដេញថ្លៃដល់ទៅពីរក្នុងការទិញក្លិបបិសាចក្រហម ដែលត្រូវបានធ្វើឡើងដោយខាងរាជវង្សកាតារ Sheikh Jassim និងមួយទៀតដោយ Sir Jim Ratcliffe ដែលជាមហាសេដ្ឋីអង់គ្លេស។ អ្នកទាំងពីរ “បានទាញការស្តីបន្ទោស” ពីក្រុមហ៊ុន Raine Group (ត្រកូល Glazer) ដោយសារតែការសម្រេចចិត្តរបស់អ្នកដេញថ្លៃ បាន​ផ្សព្វផ្សាយជាសាធារណៈជាមួយនឹងផែនការរបស់ពួកគេ ខណៈដែល​រឿង​នេះ​គួរ​តែ​ត្រូវទុកជាអាថ៌កំបាំង។

ការដេញថ្លៃរបស់ Sheikh Jassim មានតម្លៃប្រហែល 4.5 ពាន់លានដុល្លារ ហើយចំនួនដែល Ratcliffe ដែលបាន​ដាក់មក​នោះមិនត្រូវបានគេដឹងនោះទេ។

ប្រភព៖ Financial Times

ads
ads