ads
ads
(Khmer) Glazers បានយកលុយពី Man United ច្រើនជាងម្ចាស់ក្លិបនៅ Premier League ផ្សេងទៀត
12-December-2022

(Khmer) របាយការណ៍​មួយ​បាន​បង្ហាញ​ថា​គ្មាន​ម្ចាស់ក្លិប​នៅ Premier League ណា​មួយ យក​ប្រាក់​ច្រើន​ពី​ក្លឹប​របស់​ខ្លួន​ជាងក្រុមត្រកូល Glazers ឡើយ។

យោងតាម Football Economy ក្នុងរយៈពេលត្រឹមតែជាងមួយទសវត្សរ៍ប៉ុណ្ណោះ United បានចំណាយប្រាក់ 154 លានផោនដល់ម្ចាស់របស់ពួកគេ (ភាគច្រើនគឺ Glazers ជាអ្នក​កាន់​កាប់) ។ សម្រាប់​ក្លិប​ដទៃទៀត​! ម្ចាស់​របស់​ពួក​គេ​បានចំណាយលុយដើម្បីក្លិបជាច្រើនដូចជាម្ចាស់​ក្លិប Manchester City ចំណាយ ៦៨៤លានផោន ​(£684m), ម្ចាស់​ក្លិប Chelsea ចំណាយ ៥១៦លានផោន(£516m) និង Aston Villa ចំណាយ ៥០៦លានផោន(£506m)។

 

Shocking figures show how much the Glazers have taken from United - Republik Of Mancunia: A Manchester United Blog

ក្នុងរយៈពេល 16 ឆ្នាំចាប់តាំងពីការមកដល់របស់ Glazers រហូតដល់ឆ្នាំ 2021  Man Utd ជំពាក់បំណុលគេ 725 លានផោន គឺច្រើនជាងក្លឹប Arsenal ជិតបីដងដែលជំពាក់គេ​តែ 251 លានផោន។ តម្លៃនេះ គឺវាសឹងតែច្រើន​ដូច​គ្នា​នឹងក្លិបនៅ Premier League ដទៃទៀត​រួម​បញ្ចូល​គ្នា​គឺ ៧៤៩ លាន​ផោន។

គ្រួសារ Glazer ដែលបានទិញ United ក្នុងឆ្នាំ 2005 បានបង្ហាញនៅក្នុងខែវិច្ឆិកាថាពួកគេកំពុងស្វែងរក “ជម្រើសជាយុទ្ធសាស្រ្តមួយ” សម្រាប់ក្លឹប ដែលមួយក្នុងចំណោមនោះកំពុងរកអ្នកទិញដ៏មានសក្ដានុពល។

ប្រភព៖ Football Economy

ads
ads