(Khmer) កម្មវិធីនេះមានបំណងលុបបំបាត់ឧបសគ្គទាំងឡាយចំពោះកុមារីវ័យក្មេងអាយុពី ៦ឆ្នាំដល់១២ឆ្នាំ ដែលមានបំណងចូលរួមនៅក្នុងកីឡាបាល់ទាត់ តាមរយៈការសេចក្ដីណែនាំយ៉ាងច្រើនអំពីកីឡាបាល់ទាត់។
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បាននិយាយថា ? «ខ្ញុំគិតថាវាគឺជាពេលវេលាដ៏ល្អសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងក្លិបនេះ ដោយសារតែយើងយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍បាល់ទាត់ស្ត្រី ហើយជាការពិតយើងត្រូវលើកកម្ពស់ទេព្យកោសល្យ និងបាល់ទាត់ស្រ្តីនៅកម្ពុជានាពេលដ៏រំភើបរីករាយនេះ។»
លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានលើកឡើងផងដែរថា ? «ក្នុងនាមជាស្រ្តីម្នាក់ និងជាស្រលាញ់បាល់ទាត់ម្នាក់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមជាផ្នែកមួយនៃ GOFC។ ខ្ញុំដឹងច្បាស់ពីសារៈសំខាន់នៃកីឡាបាល់ទាត់ចំពោះកុមារី…។ ខ្ញុំគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមនេះ។»
លោក Conor Nestor គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលជាស្ថាបនិកនៃកម្មវិធីនេះផងដែរនោះបាននិយាយថា៖ ? «នៅក្នុងរយៈពេល ១០ឆ្នាំនៃការធ្វើជាមន្ត្រិអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសអៀរឡង់ បញ្ហាប្រឈមធំបំផុមួយនៃបញ្ហាប្រឈមធំបំផុតរបស់ខ្ញុំ គឺការទទួលបានភារកិច្ចឱ្យបង្កើនចំនួននកុមារីលេងបាល់ទាត់។ ខ្ញុំរីករាយក្នុងការធ្វើការងារជាមួយ GOFC លើការដោះស្រាយបញ្ហាដូចគ្នានេះនៅកម្ពុជា។ សូមចូលរួម និងជួយបង្ហាញថា កីឡាបាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា។»
កម្មវិធីបាល់ទាត់កុមារីក្រោមអាយុ១២ឆ្នាំ គឺកំណត់ឲ្យការចូលរួមស្ថិតនៅចន្លោះអាយុចាប់ពី ៦ ទៅ១២ ឆ្នាំ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមធ្វើ Camping លើកដំបូងនៅកម្ពុជានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្លឹប CIS Roller Dome និង DIB Club ចាប់ពីម៉ោង ៤ ដល់ ៦:៣០លា្ងច៕