(Khmer) ក្លិប Paris Saint Germain បានសម្រេចចិត្តអនុញ្ញាតឲ្យកីឡាករ Gini Wijnaldum ចាកចេញពីក្លិប ទៅចូលរួមជាមួយ AS Roma ក្នុងលក្ខខណ្ឌខ្ចីជើង។
Wijnaldum ទើបតែបានចូលរួមជាមួយ PSG បានមួយរដូវកាលប៉ុណ្ណោះ កាលពីរដូវកាលមុនពី Liverpool ក្នុងនាមកីឡាករដែលគ្មានតម្លៃខ្លួន ប៉ុន្តែ ការដែលផ្លាស់មកលេងនៅទឹកដីបារាំង គឺ រូបគេពុំទទួលបានជោគជ័យឡើយ ពោល រូបគេតែងតែស្ថិតនៅកៅអីបម្រុងជារឿយៗ មិនសូវទទួលបានឪកាសបង្ហាញខ្លួននៅលើទីលាននោះទេ។
បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្លិបបន្ទាប់ដែល Wijnaldum នឹងចូលរួមនោះ គឺ Roma ក្នុងលក្ខខណ្ឌខ្ចីជើងខណៈការប្រកាសផ្លូវការនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕