(Khmer) ដៃគូរបស់ Cristiano Ronaldo គឺ Georgina Rodriguez បច្ចុប្បន្នកំពុងហ្វឹកហាត់ក្បាច់ប្រដាល់ដោយអ្នកប្រយុទ្ធ MMA អាជីព Lincoln Strong នៅទីក្រុង Manchester ។
Rodriguez ត្រូវបានគេស្គាល់ថាជាអ្នករាំរបាំបាឡេ និងជាតារាបង្ហាញម៉ូត ដែលនេះជាមូលហេតុដែលចំណង់ចំណូលចិត្តរបស់នាងទើបនឹងរកឃើញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អ្នកដែលបង្រៀនគឺជា Strong ដែលជាអ្នកប្រយុទ្ធMMA អាជីព ហើយលោកបានបង្ហាញពីអ្វីដែល Rodriguez បានធ្វើជាមួយនឹងការបង្ហោះ Instagram របស់អ្នកទាំងពីរនេះក្នុងពេលហ្វឹកហាត់។ គាត់បានផុសវីដេអូឃ្លីប “Some pads with Georgina – អ្វីៗកាន់តែប្រសើរឡើងគ្រប់ពេលវេលា” ។ តាមរយៈឃ្លីបខ្លីនេះ ប្រពន្ធរបស់ Cristiano ហាក់ដូចជាចាប់បានយ៉ាងលឿនជាមួយនឹងកណ្តាប់ដៃ និងទាត់។
View this post on Instagram
ប្រភព៖ Daily Star