(Khmer) យោងតាមកាសែត The Independent កីឡាករ Alejandro Garnacho បានជាប់គាំងក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលផ្តល់ដោយ Manchester United ។
របាយការណ៍នេះបានអះអាងថាបិសាចក្រហមបានដាក់សំណើឱ្យ Garnacho នូវកុងត្រាមួយដែលទទួលបាន £20,000 ក្នុងមួយសប្តាហ៍នៅលើតុ ប៉ុន្តែអ្នកតំណាងរបស់គាត់មិនជឿថាលុយប៉ុណ្ណេះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពរីកចម្រើនរបស់គាត់នៅក្នុងក្រុមនោះទេ។
គួររំលឹកថា កិច្ចព្រមព្រៀងថ្មីនេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីប្រាក់ចំណូលបច្ចុប្បន្នរបស់គាត់ចំនួន 7,000 ផោនក្នុងមួយសប្តាហ៍។ United កំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្នក្នុងការផ្តល់កិច្ចសន្យាថ្មីនៅក្រោមការដឹកនាំរបស់លោក Erik ten Hag ។ តាមពិតទៅ ពួកគេមានឆន្ទៈចំពោះ Garnacho នាពេលអនាគត ប្រសិនបើការសម្តែងដ៏ល្អរបស់គាត់នៅតែបន្ត។
កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនចំនួន 17 ដងក្រោមការដឹកនាំរបស់ Ten Hag ក្នុងអាណត្តិនេះ ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024 ។
ប្រភព៖ The Independent