(Khmer) Gareth Southgate បានធ្វើការជជែកផ្ទាល់ខ្លួនមួយទល់នឹងមួយជាមួយ Harry Maguire បន្ទាប់ពីអង់គ្លេសបានត្រឹមស្មើ 3-3 ជាមួយនឹងអាល្លឺម៉ង់កាលពីថ្ងៃចន្ទ។
កីឡាកររបស់ Manchester United ដែលត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អន់បំផុតលើទីលាននោះ បានធ្វើឱ្យរបូតគ្រាប់បាល់ចំនួន 2 គ្រាប់ ដែលនាំឱ្យមានការអំពាវនាវកាន់តែច្រើនពីអ្នកគាំទ្រ ឱ្យគាត់ចាកចេញពីក្រុមជម្រើសជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែត Daily Mail លោក Southgate បានផ្តល់ ‘ការគាំទ្រយ៉ាងច្បាស់លាស់’ របស់គាត់ទៅឱ្យខ្សែការពារកណ្តាលដែលស្ថិតនៅក្រោមការបាញ់ប្រហារពីសារព័ត៏មាននិងអ្នកគាំទ្រ មុនការប្រកួតបាល់ទាត់ពិភពលោកខែវិច្ឆិកា។
លោក Southgate បាននិយាយថា៖ «ខ្ញុំដឹងថាគ្រប់គ្នានិយាយថា គាត់សំខាន់សម្រាប់ខ្ញុំដែល Harry រកឃើញទម្រង់របស់គាត់ឡើងវិញ ប៉ុន្តែគាត់មានសារៈសំខាន់សម្រាប់យើងពិតមែន!»។
«គឺយើង(អង់គ្លេស) វាមិនមែនជាខ្ញុំតែម្នាក់ទេ។ ហេតុអ្វីបានជាយើងជ្រើសរើសគាត់? ដោយសារតែគាត់គឺជាកីឡាករម្នាក់ដែលផ្តល់ឱ្យយើងនូវឱកាសដ៏ល្អបំផុតក្នុងការឈ្នះ។ ដូច្នេះយើងទាំងអស់គ្នាគួរតែចង់បាន Harry Maguire ដែលលេងទៀងទាត់ និងលេងដោយភាពជឿជាក់។»
Maguire ទំនងជានឹងនៅតែជាកីឡាករជម្រើសដំបូងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងប្រទេសកាតា បើទោះបីជាគ្រូបង្វឹកក្រុម Three Lions មួយនេះនឹងមានការព្រួយបារម្ភចំពោះការខ្វះនាទីលេងរបស់កីឡាករវ័យ 29 ឆ្នាំនៅ Old Trafford ក៏ដោយ។
ប្រភព៖ Daily Mail