(Khmer) ម្ចាស់ជើងឯក World Cup បារាំងនឹងប៉ះអាហ្សង់ទីននៅថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃពុធ។
នៅសល់តែមួយជំហានទៀតប៉ុណ្ណោះក្រុមមាន់គកបារាំងមួយនេះនឹងលើកពាន World Cup ជាលើកទី៣ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន បើទោះជាមានកីឡាកររបួសជាច្រើនក៏ដោយ។
ខ្សែបម្រើ Paul Pogba និង N’Golo Kante ត្រូវបានដកចេញពីការប្រកួតដោយសារតែរបួស ខណៈដែល Karim Benzema មានឈ្មោះក្នុងបញ្ជីចុងក្រោយមុនពេលគាត់ត្រូវបានដកចេញដោយសារបួសដូចគ្នា។
យោងតាមកាសែត Marca ប្រធានាធិបតីបារាំងលោក Emmanuel Macron ចង់ឱ្យកីឡាកររូបនេះចូលរួមសម្រាប់ការបង្ហាញខ្លួននៅថ្ងៃអាទិត្យ។ វត្តមានលេងលើទីលានរបស់ Benzema នៅក្នុងប្រទេសកាតា នៅតែមិនអាចកើតឡើង ទោះបីជាយើងអាចឃើញអំណាចនៃការបញ្ចុះបញ្ចូលរបស់ប្រធានាធិបតីបារាំងក៏ដោយ។
ប្រសិនបើគាត់អាចបញ្ចុះបញ្ចូល Kylian Mbappe ឱ្យបន្តនៅ PSG ចុះហេតុអ្វីមិនធ្វើបែបនេះ? ទោះបីជា Benzema មិនមកកាតាទេ តារា Real Madrid នឹងក្លាយជាម្ចាស់ជើងឯកពិភពលោក បើបារាំងយកឈ្នះអាហ្សង់ទីនមែន។
ប្រភព៖ Marca