(Khmer) កីឡាករ Fred បានចេញមុខរិះគន់ថ្នាក់លើរបស់ Manchester United ចំពោះការមិនមានផែនការច្បាស់លាស់រយៈពេលវែងក្នុងពេលអនាគតទាក់ទងនឹងការតែងតាំងអ្នកចាត់ការបណ្តោះអាសន្នជំនួសលោក Ole Gunnar Solskjaer។
Man Utd បានបណ្តេញលោក Solskjaer ចេញពីតំណែងកាលពីខែវិច្ឆិកាឆ្នាំមុន និង បានតែងតាំងលោក Ralf Rangnick ជា អ្នកចាត់ការបណ្តោះអាសន្នរហូតដល់បញ្ចប់រដូវកាល ទើបស្វែងរកអ្នកចាត់ការថ្មីមួយរូបទៀត។
Fred បាននិយាយថា៖«វាពិតជាចម្លែកមែនទែន ចំពោះការតែងតាំងអ្នកចាត់ការបណ្តោះអាសន្ននៅពាក់កណ្តាលរដូវកាល។ ខ្ញុំដឹងថាបាល់ទាត់វាជារឿងសំខាន់ក្នុងការស្វែងរកលទ្ធផលល្អ ប៉ុន្តែ វាក៏សំខាន់ដែរក្នុងការកំណត់ផែនការរយៈពេលវែង។ នៅក្នុងខណៈពេលនេះ ពួកយើងមានតែគោលដៅក្នុងរយៈពេលខ្លី។ ពួកយើងមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ ក្រោយចប់រដូវកាលនេះ»។
គាត់បានបន្តថា៖ “កីឡាករគ្រប់រូបដែលមកក្លឹបនេះចង់ឈ្នះពាន។ យើងចង់បានពាន ពានក្លាយជាគ្រោះរាំងស្ងួតជាយូរមកហើយ។ ដោយការគោរពចំពោះ Villarreal វាជាការងាររបស់យើងក្នុងការឈ្នះពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រ [កាលពីរដូវកាលមុន] ហើយយើងបរាជ័យ។
“វាគឺអំពីការមានផែនការបាល់ទាត់កាន់តែប្រសើរនៅក្នុងក្លឹប — ប្រសិនបើអ្នកមិនចង់ឈ្នះពាន អ្នកមិនសមនឹងលេងឱ្យ Manchester United នោះទេ”។