(Khmer) តាមការរាយការណ៍ពី Mundo Deportivo ខ្សែបម្រើ Franck Kessie បានបន្តការហ្វឹកហាត់រួចហើយនៅថ្ងៃអង្គារ ទី 29 ខែវិច្ឆិកាជាមួយក្លិប ។
កីឡាករដែលមិនបានធ្វើដំណើរទៅប្រទេសកាតាដើម្បីលេងនៅ World Cup ត្រូវបានអនុញ្ញាតឱ្យមានវិស្សមកាលរហូតដល់ថ្ងៃទី 5 ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកូតឌីវ័របានជ្រើសរើស ‘កាត់បន្ថយថ្ងៃឈប់សម្រាករបស់គាត់’ ។
Kessie បានចំណាយពេលពីរសប្តាហ៍នៅកូដឌីវ័រ មុនពេលធ្វើដំណើរត្រលប់ទៅ Barcelona វិញ។ខ្សែបម្រើរូបនេះចង់ឱ្យកាយសម្បទារបស់គាត់រឹងមាំឡើងវិញសម្រាប់ការប្រកួត Catalan Derby នៅថ្ងៃទី 31 ខែធ្នូ ខណៈដែលគាត់បានរងរបួសតាំងពីដើមខែវិច្ឆិកា។ កីឡាករវ័យ 25 ឆ្នាំរូបនេះរកបានមួយគ្រាប់ក្នុង 13 ប្រកួតសម្រាប់ Barcelona មកទល់ពេលនេះ។
ប្រភព៖ Mundo Deportivo