(Khmer) ភ្នំពេញ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២៖ iOne ដែលជាអាជីវកម្មបច្ចេកវិទ្យាលក់រាយឈានមុខគេក្នុងប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីផ្តល់ជូននូវផលិតផលឌីជីថលថ្មីផ្តាច់មុខ សម្រាប់អ្នកប្រើប្រាស់កម្មវិធី iOneCard ។
ភាពជាដៃគូនេះនឹងផ្តល់ជូននូវបទពិសោធន៍ក្នុងការបញ្ជាទិញយ៉ាងងាយស្រួលសម្រាប់អ្នកប្រើប្រាស់កម្មវិធី iOneCard ដែលអាចទិញប័ណ្ណឌីជីថលជាច្រើនប្រភេទ ទាក់ទងនឹងប័ណ្ណហ្គេមកម្សាន្ត និងកម្មវិធីកម្សាន្តសកលជាច្រើន ដូចជា Discord, Twitch, Netflix, Spotify, Amazon, Play Station, PUBG Mobile, Mobile Legends Bang Bang , Garena , Valorant , Marvel, Razer Gold និងប័ណ្ណឌីជីថលផ្តាច់មុខផ្សេងទៀត។
លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា បានលើកឡើងថា “ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នឹងបន្តរិះរកមធ្យោបាយថ្មីៗដើម្បីកំណើន និងពង្រីកការផ្តល់ជូនផលិតផលឌីជីថលរបស់យើង ដើម្បីជួយលើកកំពស់សហគ្រាសបច្ចេកវិទ្យាដូចជា អាយ វ័ន ។ យើងក៍ទន្ទឹងរង់ចាំបង្កើតភាពជាដៃគូថ្មីៗនៅកម្ពុជា ដើម្បីនាំមកនូវបទពិសោធន៍លក់រាយផលិតផលឌីជីថល ក៍ដូចជាជំរុញវិស័យកីឡាអេឡិចត្រូនិច និងមាតិការកម្សាន្តអនឡាញនៅកម្ពុជាឱ្យរីកចម្រើនមួយកម្រិតទៀតផងដែរ។
“នៅ អាយ វ័ន យើងប្តេជ្ញាក្នុងការបង្កើនបទពិសោធន៍ទិញទំនិញដ៍ល្អ ដោយផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។ តាមរយៈភាពជាដៃគូនេះ យើងសង្ឃឹមថាវានឹងបំពេញតម្រូវការរបស់អតិថិជន អាយ វ័ន ក្នុងការជ្រើសរើសប័ណ្ណឌីជីថលផ្សេងៗគ្នា ដែលគាំទ្រដល់រដ្ឋាភិបាលក្នុងការប្រឹងប្រែងអភិវឌ្ឍន៍ ឌីជីថលភាវូបនីយកម្ម និងផ្តល់នូវដំណោះស្រាយលក់រាយដ៏ល្អបំផុតនៅកម្ពុជាផងដែរ នេះការលើកឡើងរបស់ កញ្ញា លីលី និង កញ្ញា លីនដា អ្នកតំណាងពីក្រុមហ៊ុន អាយ វ័ន “។
កំណើនដ៏អស្ចារ្យនៃការចំណាយរបស់អ្នកប្រើប្រាស់លើហ្គេមកម្សាន្តតាមរយៈទូរស័ព្ទ និងវេទិកាកម្សាន្តអនឡាញបានជំរុញឱ្យ អាយ វ័ន សហការជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌាដើម្បី លើកកម្ពស់សេវាកម្មទីផ្សារកាតសមាជិករបស់ខ្លួនជាមួយនឹងសិទ្ធិពិសេសផ្តល់ជូនយ៉ាងជាក់លាក់សម្រាប់សមាជិកតែប៉ុណ្ណោះ។
ប្រព័ន្ធអេកូឡូស៊ីឌីជីថលហ្គេម និងការកម្សាន្តឌីជីថលសកលបានផ្លាស់ប្តូរយ៉ាងខ្លាំងក្រោយការរីករាលដាលនៃជំងឺរាតត្បាត ដោយផ្តោតលើ ផលិតផលមួយក្នុងចំណោមផលិតផលរបស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ គឺ វេទិការប័ណ្ណឌីជីថល (Digital Voucher Platform, DVP) ដែលផ្តល់ជូននូវថ្នាលតែមួយដ៏ទូលំទូលាយសម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថល។
តាមរយៈ DVP អាជីវកម្មអាចផ្តល់ជម្រើសជាច្រើននៃមាតិកាឌីជីថលដល់អ្នកប្រើប្រាស់។ ហើយភាពជាដៃគូនេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ ព្រមទាំងពង្រឹងបទពិសោធន៌ដ៍ល្អ ដល់អតិថិជន និងជំរុញកំណើនអ្នកប្រើប្រាស់អោយចូលទៅកាន់វេទិការបស់ខ្លួនផងដែរ ។
អ្នកប្រើប្រាស់អាចទាញយក កម្មវិធីទូរស័ព្ទ iOneCard តាមរយៈ Play Store និង App Store ដើម្បីរីករាយជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ផ្តាច់មុខលើផលិតផលឌីជីថលដែលមាននៅលើកម្មវិធី iOneCard ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២២ ។
អំពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ
ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង ១៥ ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង ២០+ សញ្ជាតិនៅក្នុង តំបន់ចំនួន ១៦ ។
ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ Forest Interactive ដំណើរការនៅក្នុងប្រទេសជាង ៣០ ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត ៩០+ និងដៃគូមាតិកា ១០០+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ Forest-interactive.com ដើម្បីស្វែងយល់បន្ថែម។
អំពី អាយ វ័ន
ចាប់តាំងពីការចាប់ផ្តើមរបស់យើងក្នុងឆ្នាំ២០០៦មក អាយ វ័ន តែងតែស្ថិតនៅជួរមុខនៃបច្ចេកវិទ្យា។ មិនថាជាការលក់រាយឧបករណ៍ទំនើបបំផុតនៃបច្ចេកវិទ្យារបស់ពិភពលោកដូចជា Apple ឬការដាក់ឱ្យប្រើប្រាស់នូវ Enterprise Elastic Cloud ដំបូងបង្អស់របស់ប្រទេសកម្ពុជានោះទេ អាយ វ័ន កំពុងបន្តនាំមុខគេក្នុងការផ្លាស់ប្តូរឌីជីថលតាមរយៈ hybrid e-commerce កម្មវិធីអតិថិជនស្មោះត្រង់ ប្រព័ន្ធពាណិជ្ជកម្មឆ្លាតវៃ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗទៅក្នុងបរិយាកាសធុរកិច្ចកម្ពុជា។ សូមចូលទៅកាន់គេហទំព័រ៖ https://www.ionecards.com/ ដើម្បីស្វែងយល់បន្ថែម។