(Khmer) ប្រធានក្រុមជម្រើសជាតិឥណ្ឌា កីឡាករ Sunil Chhetri ថាការលេងក្នុងទឹកដីខ្លួនឯងគឺជាគុណសម្បត្តិដែលជម្រើសជាតិឥណ្ឌាមានប្រៀបជាងគូប្រជែងដទៃទៀតដូចជា ហុងកុង កម្ពុជា និង អាហ្វហ្គានីស្ថាន។
និយាយក្នុងវេបសាយរបស់សមាគមកីឡាបាល់ទាត់ឥណ្ឌា កីឡាករវ័យ៣៧ឆ្នាំរូបនេះថា៖« នោះជាគោលដៅចុងក្រោយ។ អារម្មណ៍របស់កីឡាករគឺរីករាយ ហើយកីឡាករកំពុងតែហ្វឹកហាត់សមម្ដងបន្តិចៗ ហើយគ្រប់គ្នាកំពុងព្យាយាមយល់ពីគ្នាទៅវិញទៅមក។ វាជាក្រុមថ្មីមួយហើយមានកន្លែងជាច្រើនស្វែងយល់បន្ថែមទៀត”។
«មានកីឡាករវ័យក្មេង មានទេពកោសល្យថ្មីៗបានមកដល់។ អ្វីដែលល្អគឺអ្នកគ្រប់គ្រប់គ្នាកំពុងតែស្រេកឃ្លានជ័យជម្នញ។ យើងសង្ឃឹមថានឹងទទួលបានសមតុល្យភាពត្រឹមត្រូវ។ មិនថាអ្នកណាទទួលបានឱកាសលេងនោះទេ យើងនឹងប្រឹងឱ្យអស់ពីសមត្ថភាព។ ដោយសារតែយើងមានប្រៀបក្នុងផ្ទះ ខ្ញុំនឹងនិយាយថា វានឹងល្អបើយើងអាចអាចទទួលបានលទ្ធផលល្អក្នុង២ប្រកួតដំបូង។ ។ វាមិនសំខាន់ទេឥឡូវនេះ ហើយគ្រប់គ្នាមានឱកាសត្រឹមត្រូវ ។ យើងលេងក្នុងផ្ទះរបស់ខ្លួនពិតមែនតែយើងក៏មានសម្ពាធខ្លាំងផងដែរ”។