(Khmer) Shay Asher អ្នកគាំទ្រក្រុម Newcastle United ត្រូវបានពិន័យមិនឱ្យចូលកីឡដ្ឋានបាល់ទាត់រយៈពេល 3 ឆ្នាំ បន្ទាប់ពីបានធ្វើកាយវិការគោរពតាមរបៀប Nazi ។
បុរសវ័យ 24 ឆ្នាំរូបនេះនឹងត្រូវបដិសេធមិនអោយចូលគ្រប់កីឡដ្ឋានទាំងអស់ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីបានធ្វើកាយវិការក្នុងអំឡុងពេលការប្រកួត Newcastle ជាមួយ Tottenham ។ ការលើកដៃសរសើររបៀបទាហាន ឬអ្នកគាំទ្ររបបណាស៊ីបែបនេះបានកើតឡើងក្នុងអំឡុងការប្រកួត Premier League ក្នុងខែតុលាដែលក្រុមអ្នកគាំទ្រ Newcastle រូបនេះបានធ្វើដំណើទៅកាន់កឡដ្ឋានរបស់ Tottenham ។ មូលដ្ឋានផ្នែកខាងជើងទីក្រុងឡុងដ៍ត្រូវបានគេដឹងថាជាអ្នកគាំទ្រជនជាតិជ្វីហ្វខ្លាំង ហើយស្អប់ពួកណាស៊ីទោះបីជារបបនេះបាត់ពិពិភពលោកតាំងពីជាង៧០ឆ្នាំមុនក្ដី។
អធិការស៊ើបអង្កេត Gillian Beecroft នៃប៉ូលីស Northumbria បាននិយាយថា៖ “ឧក្រិដ្ឋកម្មស្អប់ខ្ពើមគ្រប់ប្រភេទនៅក្នុងសហគមន៍របស់យើងនឹងមិនត្រូវបានអត់ឱនឱ្យស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ហើយខ្ញុំស្វាគមន៍ចំពោះបទបញ្ជាហាមឃាត់ដែលបានធ្វើចំពោះលោក Asher” ។
ប្រភព៖ ITV