(Khmer) Rio Ferdinand បានប្រាប់កម្មវិធីវិទ្យុអូស្ត្រាលី Kyle និង Jackie O ថា៖ «ខ្ញុំ និងបុរសម្នាក់ឈ្មោះ Quinton Fortune ដែលជាមិត្តរួមក្រុម [Manchester United] ម្នាក់ទៀត យើងធ្លាប់ធ្លាប់ធ្វើបាបគាត់ (Cristiano Ronaldo) ច្រើនណាស់»។
«គាត់នៅក្មេងជាងយើងច្រើននៅពេលនោះ យើងបានសើចចម្អកគាត់តែមានព្រំដែន។យើងចូលចិត្តគាត់ យើងធ្វើបែបនេះដើម្បីឱ្យគាត់ព្យាយាម ហើយកែប្រែទម្លាប់គាត់»។
«យើងតែងតែលេងរាល់ថ្ងៃមុនពេលហ្វឹកហាត់ ជាផ្នែកមួយនៃការកម្តៅសាច់ដុំ។ ខ្ញុំធ្លាប់វាយគាត់ស្ទើរគ្រប់កន្លែង។
«ពេលខ្លះគាត់វាយតបមកខ្ញុំ… ប៉ុន្តែខ្ញុំចង្អុលគាត់ហើយប្រាប់គាត់ថា ខ្ញុំនៅចំណុចណា អ្នកចំណុចណា? ធ្លាប់ស្គាល់ Federer និង Nadal អត់?។ ប្រសិនបើវាត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ វានឹងមានការបំបែកកំណត់ត្រា។ គាត់ភ្លឹកបន្តិច ស្ទើរតែយំ ហើយក្រោយមកគាត់មានការប្រកួតប្រជែងខ្លាំងណាស់»។
Ronaldo និង Ferdinand បានរួមគ្នាក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់នៅ Old Trafford អស់រយៈពេលប្រាំមួយឆ្នាំ គិតចាប់តាំងកីឡាករព័រទុយហ្គាល់មកដំបូងនៅក្លឹបពីឆ្នាំ 2003 ដល់ឆ្នាំ 2009៕