ads
ads
ព្រះខ័នរាជស្វាយរៀងចុះកុងត្រាជាមួយក្រុមហ៊ុនម៉ាឡេស៊ី ESM លើការបំពាក់ LED ផ្សាយពាណិជ្ចកម្មក្នុងកីឡដ្ឋាន
30-April-2022

(Khmer) ក្រុមហ៊ុន ESM និង​ក្លិបព្រះខ័នរាជស្វាយរៀងបាន​ចាប់​ដៃសហការ​គ្នា នឹងធ្វើការបណ្តាក់ទុនលើបច្ចេកវិទ្យាកីឡា ( Stadium LED Board ) ដោយសហការជាមួយនឹង​ការ​បំពាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម LED។

ESM ជា​ក្រុមហ៊ុន​កីឡា​ដំបូង​គេ​ពី​ប្រទេស​ម៉ាឡេស៊ី​ដែល​វិនិយោគ​នៅ​កម្ពុជា។ ក្រុមហ៊ុន ESM នឹងផ្តល់ និងគ្រប់គ្រងបន្ទះ LED សម្រាប់កីឡដ្ឋានខេត្តស្វាយរៀង ដែលជាផ្ទះរបស់ ​ក្លិបព្រះខ័នរាជស្វាយរៀងតែម្ដង​ហើយ​សុពលភាពកុងត្រាគឺ​រយៈ​ពេល​៥ឆ្នាំ ។

លោក​ Mohd Faizal Othman ប្រធាន និងនាយកប្រតិបត្តិ ESM បាន​និយាយកំឡុង​ពេល​ចុះកុងត្រានៃ​ថា​៖ «​យើង​បាន​សិក្សា​ឱកាស​គម្រោង​បច្ចេកវិទ្យា​កីឡា​ផ្សេងៗ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​យើង​បាន​ជ្រើសរើស​កម្ពុជា​ជា​ការ​វិនិយោគ​ដំបូង​របស់​យើង​»។

“ការចូលទៅកាន់ឧស្សាហកម្មនេះមិនងាយស្រួល ឬថោកនោះទេ។ យើងនាំមកនូវបទពិសោធន៍ជាច្រើនឆ្នាំ និងការភ្ជាប់បណ្តាញផ្ទាល់ខ្លួនកម្រិតខ្ពស់ទៅក្នុងគម្រោងនេះ ដើម្បីព្យាយាមធ្វើឱ្យវាទទួលបានជោគជ័យតាមដែលអាចធ្វើទៅបាន»។

ក្លិបព្រះខ័នរាជស្វាយរៀង​គឺ​ជាក្លិប​ទី​២​ហើយបន្ទាប់​ពី​វិសាខា​ដែល​ប្រើ​ប្រាស់​ផ្ទាំងផ្សាយពាណិជ្ជកម្ម LED ក្នុង​ប្រទេស​កម្ពុជា​និង​លីគកំពូលកម្ពុជា Cambodian Premier League បន្ទាប់​ពី​ក្លិប​មាន​មូលដ្ឋាន​ក្នុងតំបន់​ ហ្គ្រែនភ្នំពេញ​បាន​ធ្វើ​កាល​ពី​ឆ្នាំមុន៕

ads
ads