(Khmer) ថ្លែងទៅកាន់ BBC Sport បន្ទាប់ពីការប្រកួតរបស់ Crystal Palace លោក Erik ten Hag បាននិយាយថា៖ “យើងបានជ្រុះបាត់អស់ពីរពិន្ទុ នៅពេលដែលអ្នកនឹងឈ្នត្រឹមជាមួយនឹងពីរនាទីទៀត»។
«Crystal Palace មិនបង្កើតអ្វីក្រៅពីបាល់ជ្រុង ហើយមួយនេះជាការស៊ុតហ្វ្រីឃីកពីចម្ងាយ។ អ្នកមិនរំពឹងថានឹងបាត់ពិន្ទុទេ។ យើងត្រូវតែវិនិយោគបន្ថែមទៀតដើម្បីទទួលបានគ្រាប់បាល់ទី 2 នោះ ហើយបន្ទាប់មកយើងមិនត្រូវស្ថិតក្នុងស្ថានភាពនោះទេ ដែលពេលយើងមានសំណាងយកបាន២ពិន្ទុបន្ថែម យើងត្រូចងតែឈ្នះឱ្យបាន 1-0 »។
«នៅក្នុងតង់ទីពីរ យើងមានកន្លែងច្រើនដើម្បីផ្ដួលពួកគេ ហើយរកបានគ្រាប់បាល់ទី២។ ខ្ញុំពិតជាឃើញថាគ្នាយើងមិនអាចរកបានគ្រាប់ទីពីរទេ។ វាពិបាកក្នុងការនិយាយ [ហេតុអ្វី] »។
“ខ្ញុំត្រូវតែរិះគន់ក្រុមរបស់ខ្ញុំ។ ដើម្បីរកគ្រាប់បាល់ទី២ឱ្យបាន។ Bruno Fernandes និង Marcus Rashford លេងនៅលើស្លាប Alejandro Garnacho ភាពច្នៃប្រឌិត ល្បឿន និងថាមពល»។
Crystal Palace បានរកគ្រាប់បាល់តាមស្មើនៅនាទីចុងក្រោយនៃការប្រកួតនៅ Selhurst Park កាលពីថ្ងៃពុធយប់មិញ ហើយបានធ្វើឱ្យ Manchester United ប្រមូលមិនបានបីពិន្ទុពេញ។
ក្រុមបិសាចក្រហមមានឱកាសស៊ុតបញ្ចូលទីលើសជាងមួយគ្រាប់ ប៉ុន្តែការខ្ជះខ្ជាយដ៏គួរឱ្យព្រួយបារម្ភរបស់ពួកគេនៅក្នុងវគ្គទី២ចុងក្រោយ បានបញ្ចប់នាទីធ្វើឱ្យពួកគេទទួលបានជ័យជម្នះ និងយកបីពិន្ទុ។
ប្រភព៖ BBC Sport