(Khmer) លោក Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឲ្យ Cristiano Ronaldo បន្តស្នាក់នៅជាមួយ Manchester United មួយរដូវកាលទៀត។
ក្រោយការប្រកាសអំពីការតែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុមរបស់ Man Utd ចាប់ពីរដូវកាលក្រោយទៅ Ronaldo ក៏ត្រូវបានគេលើកជាប្រធានបទ ដោយអ្នកខ្លះយល់ឃើញថា រូបគេនឹងមិនអាចស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ថ្មីបានឡើយ ដោយសារ លោកទាមទារកីឡាកររូបណាដែលធ្វើការខ្លាំងលើទីលាន ដូចជាការដេញដាក់សម្ពាធលើក្រុមគូប្រកួតជាដើម។
ពេលអ្នកកាសែតសួរថាតើរំពឹងអ្វីខ្លះពី Ronaldo នៅរដូវកាលក្រោយ? ហើយលោក Ten Hag បាននិយាយថា៖«ពិតណាសគឺ គ្រាប់បាល់” ។ ខ្ញុំបាននិយាយជាមួយ Ronaldo មុនរួចទៅហើយ មុនពេលខ្ញុំនិយាយជាមួយអ្នកទាំងអស់គ្នា” ។
លើសពីនេះគ្រូបង្វឹកហូឡង់បានបង្ហើបថា Ronaldo អាចនឹងក្លាយជាមេដឹកនាំក្រុមនៅរដូវកាលក្រោយពីព្រោះតែគាត់ជាកីឡាករមានវ័យចាស់ជាងគេ និងមានបទពិសោធន៍ច្រើនហើយសក្តិសមជាមេដឹកនាំ៕