(Khmer) ERIK TEN HAG បានចេញមកបង្រ្កាបកីឡាករ Manchester United របស់គាត់ដែលប្រើទូរស័ព្ទរបស់ពួកគេក្នុងពេលញ៉ាំអាហារ។ បុរសសញ្ជាតិហូឡង់រូបនេះបានធ្វើការផ្លាស់ប្តូរជាច្រើននៅពីក្រោយឆាកក្នុងប៉ុន្មានខែដំបូងរបស់គាត់ក្នុងការដឹកនាំបិសាចក្រហម។
ប៉ុន្តែឥឡូវនេះ តាមសេចក្តីរាយការណ៍ថា គ្រោងនឹងកំណត់ពេលវេលារបស់កូនក្រុមដោយដកទូរស័ព្ទរបស់ពួកគេ ពេលទទួលទានអាហារគ្រប់ពេលវេលា។ បើតាមការចុះផ្សាយរបស់កាសែត The Daily Telegraph ដែលបានអះអាងថា Ten Hag កំពុងព្យាយាមបង្រួបបង្រួមបន្ទប់ផ្លាស់សំលៀកបំពាក់ដែលបានបែកបាក់កាលពីរដូវកាលមុន។
Ten Hag ក៏បានបង្កើតវាជាកាតព្វកិច្ចសម្រាប់កីឡាករក្នុងការចូលរួមម៉ោងអាហារដោយមិនប្រើទូរសព្ទរបស់ពួកគេ ដូច្នេះពួកគេអាចនិយាយគ្នាបានច្រើនជាងមុន និង រីករាយក្នុងតុរួមដោយសេរី”។
កីឡាករជាច្រើននាក់ទទួលអារម្មណ៍ភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររបស់ Ten Hag ហើយការផ្លាស់ប្ដូរនេះក៏កំពុងប៉ះពាល់ដល់បុគ្គលិកក្លឹបផងដែរ។ គេអះអាងថា អតីតគ្រូបង្វឹក Ajax កំពុងតែធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់បុគ្គលិក ដោយសមាជិកបុគ្គលិកស្រីតម្រូវឱ្យស្លៀកពាក់ពណ៌សនៅថ្ងៃច័ន្ទ ហើយសមភាគីបុរសរបស់ពួកគេស្លៀកពាក់ពណ៌ខ្មៅ។
ទោះបីជា Ten Hag បានដំណើរការនៅក្នុងការផ្លាស់ប្តូរក្រៅទីលានក៏ដោយ ប៉ុន្តែគាត់នៅតែទិញបានកីឡាករតែម្នាក់ប៉ុណ្ណោះសម្រាប់ក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 កាលពីរដូវកាលមុន។ ហើយគាត់កំពុងអស់សង្ឃឹមក្នុងការបន្ថែមសមាជិកថ្មី មកពង្រឹងបន្ថែមទៀត មុនពេលរដូវកាលថ្មីនៃ Premier League ចាប់ផ្តើម។
គាត់បាននិយាយថា៖ «នៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់ខ្ញុំ ខ្ញុំបាននិយាយរួចហើយថា យើងពិតជាកំពុងស្វែងរកកីឡាករនៅតំបន់កណ្តាល យើងក៏មានតម្រូវការក្នុងការប្រកួតផងដែរ។ យើងនៅតែស្វែងរកកីឡាករ»។