ads
Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Feyenoord ផ្លូវការ
25-February-2025

អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal និងបិសាចក្រហម Manchester United លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Feyenoord ជាផ្លូវការ។ បុរសសញ្ជាតិហុល្លង់វ័យ ៤១ ឆ្នាំរូបនេះបានចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០១៩ ចាកចេញពីក្លិប SC Heerenveen ដែលរូបគេបានដឹកនាំក្រុមបានចំណាត់ថ្នាក់លេខ ៩ មុនពេលផ្លាស់ទៅកាន់ក្លិប Feyenoord។

Van Persie ក៏ជាជំនួយការគ្រូបង្វឹកនៅ Feyenoord ក្រោមការដឹកនាំរបស់លោក Dick Advocaat និងបានធ្វើការជាមួយក្រុមយុវជនរបស់ពួកគេ មុនពេលទទួលបន្ទុកនៅ Heerenveen កាលពីខែឧសភាឆ្នាំមុន។

អតីតកីទ្បាករអន្តរជាតិហុល្លង់ បានចាកចេញពីក្លិបដែលកំពុងនៅចំណាត់ថ្នាក់លេខរៀងទី ៩ នៅ Eredivisie បន្ទាប់ពីឈ្នះ ៧ ប្រកួតក្នុងចំណោម ២៣ ប្រកួតរបស់រូបគេ។  Van Persie បានចុះកិច្ចសន្យាដឹកនាំក្រុមខាងលើនេះរហូតដល់ឆ្នាំ ២០២៧ ឯណោះ ហើយលោក Rene Hake ធ្វើជាជំនួសការរបស់រូបគេដែលពីមុនផ្នែកមួយ នៃក្រុមការងារគ្រូបង្វឹករបស់លោក Erik ten Hag នៅ Manchester United ផងដែរ៕

ប្រភព៖ BBC

ads