ads
Messi អាច​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​​ឈ្នះ​ពាន​៥០ ក្នុង​ឆ្នាំ២០២៥
30-January-2025

សម្រាប់ឆ្នាំ ២០២៥ តារាឆ្នើមអាហ្សង់ទីន Lionel Messi កំពុងសម្លឹងទៅរកពានរង្វាន់សក្តានុពលចំនួន ៥ ដែលអាចធ្វីឱ្យរូបគេក្លាយ​ជា​កីឡាករ​ដំបូង​គេបង្អស់​ដែល​អាច​ឈ្នះ​ពាន​ចំនួន ៥០ ទាំងកម្រិតក្លិប និងអន្តរជាតិ។ កីឡាករដែលកើតនៅក្នុងទីក្រុង Rosario ឥឡូវនេះបានឈ្នះពានរង្វាន់មិនគួរឱ្យជឿចំនួន ៤៥រួចហើយ ក្នុងអាជីពរបស់គេជាមួយក្លិបផ្សេងៗដូចជាៈ Barcelona, ​​PSG និង Inter Miami រួមជាមួយនឹងពានរង្វាន់របស់គេជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។ ចំនួនសរុបនេះមិនគិតពីរង្វាន់បុគ្គលសំខាន់ៗរបស់គេទេ។

Inter Miami កំពុងរៀបចំមុនយុទ្ធនាការ MLS ថ្មីហើយ ប្រសិនបើគេអាចដណ្តើមយកពានរង្វាន់ទាំងអស់ដែលមានក្នុងឆ្នាំប្រតិទិនប្រកួតឆ្នាំនេះ Messi អាចឈានដល់ពានរង្វាន់៥០ ដ៏អស្ចារ្យ។ ពានរង្វាន់ទាំង៥ដែលក្លិប Inter Miami ត្រូវដណ្តីមយកក្នុងរដូវកាល ២០២៥ រួមមានៈពាន MLS, Leagues Cup, FIFA Club World Cup និង Concacaf Champions Cup ។ អាហ្សង់ទីន​នឹង​ត្រូវ​ប្រកួត​ជាមួយ​អេស្ប៉ាញ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ការប្រកួតនេះ​មិន​ទាន់​បានបញ្ជាក់​កាលបរិច្ឆេទ​នៅឡើយទេ ហើយ​វា​អាច​នឹង​មាន​ហានិភ័យ​ដែល​អាច​នឹង​លេង​នៅ​ឆ្នាំ ២០២៦។

ការឈ្នះពានចំនួនប្រាំនៅឆ្នាំ២០២៥ គឺជាការប្រកួតប្រជែងដែលមានមហិច្ឆតាខ្ពស់ និងជាសមិទ្ធិផល របស់គេជាមួយ Inter Miami ដែលគេទើបតែបានឈ្នះពានពីរប៉ុណ្ណោះគឺ Leagues Cup ឆ្នាំ ២០២៣ និង ២០២៤ Supporters’ Shield។ Inter Miami ចាប់ផ្តើមរដូវកាល MLS របស់ពួកគេក្នុងខែកុម្ភៈ ហើយត្រូវជួបជាមួយក្លឹបយក្សម៉ិកស៊ិក Club America នៅសប្តាហ៍ក្រោយ ជាការប្រកួតមិត្តភាពមុនបើករដូវកាល៕

 

 

ads