ads
Barca នឹងបាត់បង់កីទ្បាករសំខាន់ៗពីរនាក់នៅពេលជួប Inter Milan
29-April-2025

យោងតាមរបាយការណ៍ពី ​​Mundo Deportivo ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី​២៩ មេសា បានឱ្យដឹងថាកីឡាករ Robert Lewandowski និង Alejandro Balde នឹងអវត្តមានពីក្លិប Barcelona ក្នុងជំនួបជាមួយក្លិប Inter សម្រាប់ការប្រកួត Champions League ជើងទី១ នៅរាត្រីថ្ងៃពុធទី​១ ឧសភា ​២០២៥ ។ កីឡាករ​ទាំង​ពីរ​មិន​ទាន់​ទទួល​បាន​ការ​ពិនិត្យ​សុខភាពច្បាស់លាស់នៅ​ឡើយ​ទេ។ Lewandowski បានរងរបួសភ្លៅឆ្វេងរបស់គាត់ក្នុងអំឡុងពេលប្រកួតជាមួយ Celta នៅថ្ងៃទី១៩ខែមេសា។ របាយការណ៍វេជ្ជសាស្ត្ររបស់ក្លឹបបាននិយាយថាគាត់មាន របួសដល់សាច់ដុំ semitendinosusភ្លៅខាងឆ្វេង។

ចំណែក Balde បានរងរបួសជើងឆ្វេងរបស់គាត់ដែរ។ ដោយសារ​កីឡាករ​ទាំង​ពីរ​មិន​អាច​ប្រើ​បាន Barcelona នឹង​ត្រូវ​ពឹង​លើ​ជម្រើស​ផ្សេង​ទៀត។ ជុំវិញនឹងបញ្ហានេះ លោក Hansi Flick បាននិយាយថា យើងកំពុងវាយតម្លៃស្ថានភាពរបស់គាត់នៅឡើយ។ មិនទាន់មានការព័ត៌មានថ្មីសម្រាប់ពេលនេះទេ៕

ads