ads
Antony នឹងបង្ហាញខ្លួនឱ្យក្រុម Real Betis ពេលលេងទល់ Real Madrid នាចុងសប្តាហ៍នេះ
27-February-2025

ខ្សែប្រយុទ្ធ Antony នឹងអាចបង្ហាញខ្លួនឱ្យក្រុម Real Betis ពេលលេងទល់ Real Madrid សម្រាប់ការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នាថ្ងៃសៅរ៍នេះ បន្ទាប់ពីឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងកាតក្រហម។ ជាការពិតណាស កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលផ្តល់នូវកាតក្រហមភ្លាមៗនៅនាទី ៩០+៤ បន្ទាប់ពីរូបគេបានបង្កកំហុសលើខ្សែការពារកូដស្តាំ Juan Iglesias របស់ក្លិប Gatafe ពីការស្លាយជើងខាងក្រោយ។

រូបគេត្រូវបានពិន័យ ១ ប្រកួត បន្ទាប់ពីបញ្ហាខាងលើនេះ ប៉ុន្តែក្លិប Real Betis បានប្តឹងឧទ្ធរណ៍ដោយជោគជ័យប្រឆាំងនឹងការព្យួរទៅ La Liga។ Antony ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងខែមករា ឆ្នាំ២០២៥ មករូបគេបានបង្ហាញខ្លួនឱ្យក្រុមចំនួន ៦ ប្រកួត ក៏ដូចជារកបាន ៣ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើក។ Betis ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៧ នៅ La Liga បើកទ្វារកីទ្បដ្ឋាន Estadio Benito Villamarin ស្វាគមន៍ក្រុមលេខ ២ គឺ Real Madrid នាថ្ងៃសៅរ៍ទី០១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ BBC

ads