ads
អបអរសាទរ! ក្លិប Ezra FC បានគ្រងជើងឯកលីគកំពូលទ្បាវ ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ
25-February-2025

ក្លិប Ezra FC បានគ្រងជើងឯកលីគកំពូលទ្បាវ Pepsi Lao League 1 ឆ្នាំ២០២៤-២៥ ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំនៃការបង្កើតក្លិបអាជីពបាល់ទាត់នេះទ្បើង។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍នេះត្រូវបានគេទទួលស្គាលថា ជាក្រុមដែលប្រើប្រាស់កីឡាករយុវជនច្រើន និងភាគច្រើនជាកីទ្បាករជាប់ជម្រើសជាតិទ្បាវកម្រិតយុវជន ក៏ដូចជាកម្រិតឈុតធំរួមមានកីទ្បាករ Peter Phanthavong, Damoth Thongkhamsavath និង Phoutthavong Sangvilay ជាដើម។

យ៉ាងណា ជាមួយនឹងការឈ្នះពានរង្វាន់ខាងលើ ពួកគេនឹងមានឱកាសក្នុងការបង្ហាញខ្លួន សម្រាប់ការប្រកួតឆាកអន្តរជាតិកម្រិត AFC នារដូវកាលក្រោយផងដែរ។ សូមបញ្ជាក់ថា រដូវកាលនេះ ក្លិប Young Elephants FC ដែលគ្រងជើងឯកពានរង្វាន់ខាងលើ ២ ឆ្នាំជាប់ៗគ្នា បានត្រឹមរងជើងឯកប៉ុណ្ណោះ៕

ads