ads
អត់មាន Theerathon ទេសម្រាប់ការប្រកួតជើងទីពីររបស់ Buriram ទល់នឹង Johor នាយប់នេះ
11-March-2025

ប្រធានក្រុម Buriram United កីទ្បាករ Theerathon Bunmatha នៅតែគ្មានឈ្មោះលេង សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វានលំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ទល់នឹង Johor Darul Ta’zim ដោយសាររងរបួសជង្គង់។

ជាការពិតណាស់ ខ្សែការពារសញ្ជាតិថៃ ៣៥ ឆ្នាំរូបនេះទើបតែបញ្ចប់ការពិន័យនៅការប្រកួត ACL Elite បន្ទាប់ពីរូបគេទទួលបានកាតក្រហម អំទ្បុងពេលប្រកួតវគ្គចែកពូលទល់នឹង Johor Darul Ta’zim កាលពីកន្លងទៅ។ ជាមួយគ្នានេះ Theerathon Bunmatha ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ​ សម្រាប់ការប្រកួតជើងទី ២ ទល់នឹង Johor Darul Ta’zim ប៉ុន្តែរូបគេបែរជាមានបញ្ហារបួសជង្គង់ទៅវិញ ជាហេតុធ្វើឱ្យរូបគេមិនអាចជួយក្រុមបានទ្បើ់យ។

Theerathon Bunmatha បានខកខានជួយក្រុមចំនួន ៦ ប្រកួតហើយ បន្ទាប់ពីបញ្ហាខាងលើនេះ។ យ៉ាងណា សម្រាប់រូបគេក៏មានពាក្យចចាមអារ៉ាមថាអាចនឹងត្រលប់មកជួយក្រុមវិញក្នុងការប្រកួតក្រៅដីទល់នឹងក្រុម Johor Darul Ta’zim ក្នុងជើងទី ២ ផងដែរ។ ប៉ុន្តែរូបគេនៅតែមិនទាន់ Fit 100% ហើយមិនមានឈ្មោះនៅក្នុងការប្រកួតនោះទេ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី ២ ខាងលើនេះនឹងសម្រេចថាក្រុម Buriram United ឬ Johor Darul Ta’zim ទ្បើងទៅវគ្គ ៨ ក្រោមចុងក្រោយ បន្ទាប់ពីជើងទី ១​ ពួកគេប្រកួតស្មើគ្នា ០-០ នៅក្នុងថៃ ខណៈដែលជ់ើងទី ២ នឹងត្រូវលេងនៅឯកីឡដ្ឋាន Sultan Ibrahim ប្រទេសម៉ាឡេស៊ី៕

ប្រភព៖ Ball Thai

ads