

អតីតប្រធាន FIFA លោក Sepp Blatter បានមកដល់តុលាការប្រទេសស្វីស កាលពីថ្ងៃចន្ទ សម្រាប់ការកាត់ក្តីថ្មីរបស់គាត់ ពីបទចោទប្រកាន់ពុករលួយ ក្លែងបន្លំឯកសារ និងការប្រព្រឹត្តិមិនសមរម្យ។ ការកាត់ទោសនេះធ្វើឡើងរយៈពេលមួយសប្តាហ៍មុនខួបកំណីត៨៩ឆ្នាំរបស់គាត់។ លោក Sepp Blatter បានថ្លែងប្រាប់អ្នកាសែតថា ខ្ញុំសង្ឃឹមថានឹងទទួលបានយុត្តិធម។
Blatter បានមកដល់ ១០ នាទីមុនលោក Michel Platini ដែលអតីតជាប្រធាន UEFA និងអនុប្រធាន FIFA ។ Blatter និង Platini កំពុងប្រឈមមុខនឹងការកាត់ក្តីលើកទីពីរដែលមានរយៈពេលជិតបីឆ្នាំ បន្ទាប់ពីពួកគេត្រូវបានដោះលែងដោយចៅក្រមសហព័ន្ធបីនាក់។ ការចោទប្រកាន់នេះទាក់ទងនឹងការបង់ប្រាក់របស់ FIFA ដែលត្រូវបានអនុម័តដោយ Blatter ចំនួន ២,២១ លានដុល្លារ ទៅលោក Platini ។ ការកាត់ទោសលើកទីពីរត្រូវបានគេរំពឹងថានឹងមានរយៈពេលបួនថ្ងៃរហូតដល់ថ្ងៃព្រហស្បតិ៍។ សាលក្រមរបស់ចៅក្រមទាំងបីនឹងត្រូវប្រកាសនៅថ្ងៃទី ២៥ ខែមីនា។
Blatter និង Platini បានបដិសេធយ៉ាងការប្រព្រឹត្តខុស។ ពួកគេអះអាងថា ពួកគេមានកិច្ចព្រមព្រៀងដោយពាក្យសំដីមួយដើម្បីបង់ប្រាក់ឱ្យ Platini សម្រាប់ការងារមិនជាប់កិច្ចសន្យាដែលផ្តល់ប្រឹក្សាដល់លោក Blatter ក្នុងអំឡុងពេលអាណត្តិប្រធានាដំបូងរបស់គាត់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០២ ។ព្រះរាជអាជ្ញាសហព័ន្ធបានស្នើសុំការកាត់ទោសរយៈពេល២០ ខែដោយព្យួររយៈពេល ២ ឆ្នាំ។ Blatter និង Platini ត្រូវបានលើកលែងទោសនៅខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីដើរដំណេីការកាត់ក្តី រយៈពេល១១ថ្ងៃនៅតុលាការព្រហ្មទណ្ឌសហព័ន្ធរបស់ប្រទេសស្វីសនៅទីក្រុង Bellinzona ៕
ប្រភព៖ AP