ads
ប្រធានក្រុម EPL ចំនួនប្រាំរូបទទួលប្រាក់ខែខ្ពស់បំផុត
22-April-2025

១-Kevin De Bruyne ក្លិប Manchester City ​ទទួលបានប្រាក់ឈ្នួលជាង ៥៣ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ដែលជាចំនួនខ្ពស់បំផុតមួយនៅក្នុងលីកតាមពីក្រោយមិត្តរួមក្រុម Erling Haaland ដែលរកបានជាង៦៦ ម៉ឺនដុល្លារ បន្ទាប់ពីចុះកិច្ចសន្យាថ្មីកាលពីខែមករា។

២- Virgil van Dijk  ទទួលបានប្រាក់ឈ្នួលស្មេីជាមួយ De Bruyne បន្ទាប់ពីកុងត្រាថ្មីរបស់គាត់។ ទោះបីជារបាយការណ៍ជាច្រើននៅក្នុងប្រទេសអង់គ្លេសបានអះអាងថាមិនមានការដំឡើងប្រាក់បៀវត្សរ៍គួរឱ្យកត់សម្គាល់នោះទេ ហើយការបន្ថែមប្រាក់លើកទឹកចិត្តផ្សេងទៀតត្រូវបានចរចាជំនួសវិញ។

៣- Bruno Fernandes ប្រធានក្រុម Manchester United ទទួលបានប្រាក់ឈ្នួលជាង៣៩ម៉ឺនដុល្លារក្នុងមួយសប្តាហ៍បន្ទាប់ពីក្លឹបបានអនុវត្តជម្រើសនៃការបន្តកិច្ចសន្យាថ្មី១២ខែទៀត។

៤- Reece James បានក្លាយជាប្រធានក្រុម Chelsea នៅដើមរដូវកាល២០២៣-២៤ បន្ទាប់ពីការចាកចេញរបស់ Cesar Azpilicueta ។ គាត់គឺជាកីឡាករម្នាក់ដែលរដ្ឋបាលដឹកនាំដោយ Todd Boehly បានប្តេជ្ញាចិត្តក្នុងកិច្ចសន្យារយៈពេលវែងនៅឆ្នាំ ២០២២ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំ ទទួលបានប្រាក់ឈ្នួលជាង ៣៣ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។

៥- Martin Odegaard ត្រូវបានតែងតាំងជាប្រធានក្រុម Arsenal បន្ទាប់ពី Pierre-Emerick Aubameyang ត្រូវបានដកចេញនៅឆ្នាំ២០២២ ។ មួយឆ្នាំក្រោយមកគាត់បានចុះកិច្ចសន្យាថ្មីរយៈពេល៥ ឆ្នាំរហូតដល់រដូវក្តៅឆ្នាំ២០២៨។ គាត់គឺជាប្រធានក្រុមទីប្រាំដែលមានប្រាក់ខែខ្ពស់បំផុតជាមួយនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ ជាង៣១ម៉ឺនដុល្លារ៕

 

ads