ads
តម្លៃផ្ទេរកីឡាករ Premier League ផ្តួលលីគកំពូលអឺរ៉ុប
08-February-2025

ក្របខណ្ឌកំពូលអង់គ្លេស Premier League បានចំណាយលុយផ្ទេរកីឡាករច្រីនជាងគេបំផុតក្នុងចំណោមលីគបាល់ទាត់អឺរ៉ុបផ្សេងទៀតសម្រាប់រដូវកាលដោះដូររដូវរងារខែមករានេះ។ នេះបើយោងតាមផ្សាយរបស់គេហទំព័រ Tribuna។ ប្រភពខាងលើដដែលបានឱ្យដឹងទៀតថា ក្លិបនៅក្នុងក្របខណ្ឌកំពូលអង់គ្លេស បានចំណាយលុយចំនួនជាង ៤៦២ លានដុល្លារលើការចុះហត្ថលេខាទិញកីឡាករថ្មីៗក្នុងរយៈពេលមួយខែកើនឡើងជាង ១២៤ លានដុល្លារបើធៀបទៅនឹងឆ្នាំមុន។

ជាមួយគ្នានេះដែរក្លិប Manchester City បានចំណាយលុយច្រីនជាងគេ ស្ទើរតែស្មើនឹងក្លិបចំនួន១៩ រួមបញ្ចូលគ្នា។ ការចុះហត្ថលេខាតម្លៃជាង៦២លានដុល្លារទិញខ្សែបម្រើ Nico Gonzalez ពី Porto មុនបិទទីផ្សារដោះដូរធ្វើឱ្យការចំណាយសរុបរបស់ City ឡើងដល់ជាង ២២៣ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពី Football​ Transfers។

ចំណាត់ថ្នាក់ទី ២ បានទៅលើលីគបាល់ទាត់អ៊ីតាលី Serie A ដែល​មាន​ការ​ចំណាយ​សរុប​ជាង២២៧លាន​ដុល្លារ។តាម​ពី​ក្រោយ​អ៊ីតាលីគឺលីគបាល់ទាត់បារាំង  Ligue 1 ចំណាត់ថ្នាក់លេខ​បី ជាមួយនឹងការចំណាយអស់ជាង២០៩លាន​ដុល្លារ នាំមុខលីគបាល់ទាត់អាល្លឺម៉ង់ Bundesliga ដែលបានចំណាយអស់ត្រឹមតែ ១៧២ លាន​ដុល្លារ)។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះក្លឹបបាល់ទាត់អេស្ប៉ាញា La Liga បានចំណាយតិចបំផុតសម្រាប់ការផ្ទេររដូវរងារគឺត្រឹមតែចំណា២៦លានដុល្លារប៉ុណ្ណោះ។វាគឺជាការចំណាយតិចបំផុតក្នុងរយៈពេល១០ចុងក្រោយនេះ៕

ads